ក្នុងរដ្ឋាភិបាលថ្មីរបស់លោកបៃឌិន មានស្ត្រីជិតពាក់កណ្តាល

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីចូ បៃឌិន​មានបំណងជ្រើសរើសស្ត្រីជិតពាក់កណ្តាល​ចូលរួមក្នុងរដ្ឋាភិបាលថ្មី​។ នៅថ្ងៃទី​២២ ខែវិច្ឆិកា ​ លោកបៃឌិន បេក្ខភាពជាប់ឆ្នោតប្រធានាធិបតីថ្មីរបស់អាមេរិកបានប្រកាសថា លោកនឹងជ្រើសរើសស្ត្រី​ជាច្រើនរូប​ក្នុងរដ្ឋាភិបាលរបស់លោក​។ កន្លងមក លោកបៃឌិនក៏បានជ្រើសរើសលោកស្រី Kamala Harris ធ្វើជាអនុប្រធានាធិបតីផងដែរ​។ ​មិនតែប៉ុណ្ណោះលោកស្រីគឺជាស្ត្រីជនជាតិស្បែកខ្មៅទៀតផង។
លោកបៃឌិន ក៏បានជ្រើសរើសស្ត្រី​ធ្វើជាទីប្រឹក្សាសេតិវមាន និងអនុប្រធានការិយាល័យរដ្ឋាភិបាលថ្មី ។ តាមតួលេខ​របស់ក្រុមផ្ទេរអំណាចរបស់អាមេរិកបានឲ្យដឹងថា មានស្ត្រី​ដល់ទៅ​៥៣ភាគរយ​ស្ថិតនៅក្នុងក្រុមការងារបោះឆ្នោតរបស់លោកបៃឌិន និងលោកស្រី​Kamala Harris ។
ក្នុងសុន្ទរកថា​ស្តីពីជ័យជម្នះរបស់ខ្លួន​លោកបៃឌិន​បញ្ជាក់ថា​ រដ្ឋាភីបាលរបស់លោក នឹងជ្រើសរើសមន្ត្រីជាច្រើនរូបជាស្ត្រី​កាន់តំណែងសំខាន់ៗ​ ដូចជាក្រុមការងាររៀបចំឃោសនាបោះឆ្នោតរបស់លោក​ជាដើម។
ជាមួយគ្នានោះមន្ត្រីដែលធ្លាប់បម្រើការនៅក្នុងរដ្ឋាភិបាលរបស់អតីត​ប្រធានាធិបតីអូបាម៉ា ក៏ត្រូវជ្រើសរើស​ឲ្យមកបម្រើការជាថ្មីក្នុងរដ្ឋាភីបាលថ្មីដែរ។ មិនតែប៉ុណ្ណោះមន្ត្រីដែលលោកត្រាំដកតំណែង​ក៏បានហៅចូលរួមរដ្ឋាភិបាលថ្មីផងដែរ ។ ក្នុងរដ្ឋាភិបាលរបស់លោកត្រាំ មានស្ត្រីតែ​២៦ភាគរយប៉ុណ្ណោះ​ក្នុងរដ្ឋាភិបាល៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print