ក្នុងរយៈពេលខ្លីចំនួនទាហានអូស្ត្រាលីធ្វើអត្តឃាតកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្លាំងទាហានប្រទេសនេះ។ តាមសារព័ត៌Daily Mail បានផ្សាយថា មានទាហានអូស្ត្រាលី ដល់ទៅ ៩នាក់ធ្វើអត្តឃាតក្នុងរយៈពេល៣សប្តាហ៍។
ការធ្វើអត្តឃាតនោះ មានបុរស៨នាក់ និងស្ត្រីម្នាក់ ។ តាមសារព័ត៌មានអង់គ្លេស ក្នុងរយៈពេលខ្លី មានចំនួនទាហានធ្វើអត្តឃាតច្រើនមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រ ប្រទេសអូស្ត្រាលី។
ក្រុមអ្នកជំនាញបានលើកឡើងថា ការធ្វើអត្តឃាតរបស់កម្លាំងទាហានអាចជាប់ពាក់ព័ន្ធនិងអំពើហិង្សា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងឆ្នាំ២០០៥-២០១៦។
នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានឲ្យដឹងថា ទាហានអង់គ្លេសដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋនៅក្នុងសង្គ្រាម អាហ្វហ្គានីស្ថាន និឹងត្រូវកាត់ទោសតាមច្បាប់អូស្ត្រាលី។ កម្លាំងទាហានអូស្ត្រាលីរងការចោទប្រកាន់សម្លាប់មនុស្ស៣៩នាក់ និងធ្វើទារុណកម្មលើអ្នកទោស២នាក់ផ្សេងទៀត៕