អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់ជាបន្ទាន់ទៅកាន់មជ្ឈិមបូព៌ា

ចែករំលែក៖

អាមេរិក៖ យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ប្រភេទB-52H Stratofortress ទទួលបានបទបញ្ជាឱ្យហោះហើរចេញពីទីតាំងទាហានអាកាស North Dakota ឆ្ពោះទៅកាន់​មជ្ឈិមបូព៌ាក្នុងគោលដៅការពារ​សម្ពន្ធមិត្ត ។
ទីបញ្ជាការកម្លាំងទាហានអាមេរិក​(CENTCOM)​បានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកបានហោះហើរជាបន្ទាន់ទៅកាន់ មជ្ឈិមបូព៌ា ដើម្បី​ការពារសម្ពន្ធមិត្ត។ ជាមួយគ្នានោះក៏មានយន្តហោះចម្បាំង​F-15 និង F-16 អមការពារផងដែរ ហើយក៏មានយន្តហោះចាក់សាំងលើអាកាសKC-10 និង KC-135ទៅជាមួយទៀតផង។
អាមេរិកធ្លាប់បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកB-52 ទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងពេលវិវាទកំពុងតានតឹង​​។​​កាលពីដើមឆ្នាំ​២០២០​ អាមេរិក​ក៏បានបញ្ជូនយន្តហោះ
ទម្លាក់គ្រាប់បែកទៅកាន់មជ្ឈិមបូព៌ា ក្រោយពេលយន្តហោះគ្មានមនុស្សបើករបស់អាមេរិក​វាយប្រហារសម្លាប់មេទ័ពអុីរ៉ង់ លោក​Qassem Soleimaniរួចមក ។
យន្តហោះទម្លាក់គ្រាប់បែកB-52 អាចនាំគ្រាប់បែកបរមាណូ និងអាវុធធុនធ្ងន់ជាច្រើន​ប្រភេទទៀត ។ ការបញ្ជូនយន្តហោះទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងពេលមានព័ត៌មានចចាមអារ៉ាមថា លោកត្រាំ កំពុងត្រៀមលក្ខណៈវាយប្រហារអុីរ៉ង់ មុននពេលចាកចេញពីតំណែងប្រធានាធិបតីក្រោយការចាញ់ឆ្នោត​៕

...

 

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print