អភិបាលខណ្ឌដូនពេញ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង៣០នាទី បានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិនិត្យកែសម្រួលបំពេញបន្ថែម លើរបៀបវារៈសំខាន់ៗ។

ក្នុងកិច្ចប្រជុំនេះគណៈអភិបាលខណ្ឌខាងលើនេះ លើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖

ការងារពិនិត្យសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី ១៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣

ការកែសម្រួលការរៀបចំគម្រោងចំណូលចំណាយថវិការដ្ឋបាលខណ្ឌ និងការវិភាគឥណទានថវិកាចំណាយបន្ទុកបុគ្គលិករបស់ការិយាល័យជំនាញ សម្រាប់ឆ្នាំ២០២១

ការងារពិនិត្យ និងឆ្លងរបាយការណ៍ ប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ

ឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់មន្ត្រីបម្រើការងារក្នុងរដ្ឋបាលខណ្ឌដូនពេញ

កិច្ចការងារផ្សេងៗ រួមមាន÷ ការងារធ្វើចត្តាឡីស័ក, ការងារចែកម៉ាសជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ការងារតែងតាំងមន្ត្រីការ, ពិនិត្យ និងវាយតម្លៃការងាររៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ នៃខណ្ឌដូនពេញ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print