រយៈពេលមួយ៣០នាទី  ម៉ូតូ ៣គ្រឿងត្រូវបានជនសង្ស័យ កាច់សោរ.ក​ បានសម្រេចផ្សេងគ្នា នៅសង្កាត់ចោមចៅ

ចែករំលែក៖

ភ្នំពេញ : ម៉ូតូចំនួន៣គ្រឿង ត្រូវបានជនសង្ស័យធ្វើសកម្មភាពកាច់សោរ.ក បានសម្រេចជិះយកទៅបាត់ ចំនួន៣ករណី និង៣គោលដៅផ្សេងគ្នា ក្នុងរយះពេល៣០នាទី ក្នុងថ្ងៃតែមួយ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៦ ម៉ូតូ២គ្រឿង ជនសង្ស័យធ្វើសកម្មភាពនៅភូមិព្រៃទា និងមួយគ្រឿង ជនសង្ស័យធ្វើសកម្មភាព ទៅភូមិទួលពង្រ ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ដូចគេណាត់ ។

ជនរងគ្រោះទី1មានឈ្មោះ សំ ប៊ុនធា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងបៀកថ្នាំស្ពេត្រូ ស្នាក់នៅ ផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើតនៅភូមិក្រាំងជ្រៃ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ម៉ូតូដែលបាត់ម៉ាក ហុងដា សេ១២៥ សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-5243 ។

ទី២​មានឈ្មោះ គង់ ឌីណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ  មានស្រុកកំណើតនៅ ខាងខេត្តកំពង់ស្ពឺ ។ម៉ូតូដែលជនសង្ស័យកាច់សោរកយកទៅ ម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-1307 ។

ជនរងគ្រោះទី៣មានឈ្មោះ តាយ ណារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើតភូមិ ដូនតី ឃុំទ្រា ស្រ្កសំរោង ខេត្តតាកែវ ។ម៉ូតូដែលបាត់ម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CZ -7741 ។

តាមសម្តីជនរងគ្រោះទី១-ឈ្មោះ គង់ ឌីណា បានឱ្យដឹងថា កាលពីវេលាម៉ោង១១និង៥០នាទី បន្ទាប់ពីខ្លួនចេញពីរោងចក្រ ឡើងទៅហូបបាយ បន្ទប់ជួល ចុះមកវិញ ស្រាប់តែបាត់ម៉ូតូ ដែលខ្លួនចតចាក់សោត្រឹមត្រូវនៅមុខផ្ទះជួល  ។ ចំណែក ជនរងគ្រោះ ទី២និងទី៣វិញ ក៏បានឆ្លើយដូចគ្នាថា កាលពីវេលាម៉ោង១២និង២០នាទី បន្ទាប់ពីខ្លួន មកពីហូបបាយវិញ ស្រាប់តែបាត់ម៉ូតូ ពីមុខផ្ទះ ទើបបង្កឱ្យភ្ញាក់ផ្អើល ។

ជនរងគ្រោះទាំង៣នាក់ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពកាច់សោរកម៉ូតូ យកទៅបាត់ ទាំង៣គោលដៅផ្សេងគ្នា រួចក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដូចគេណាត់គ្នា ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងស្រាវជ្រាវបន្ត៕

image1

image2

image3

image4

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print