ខេត្តព្រះសីហនុៈ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានប្រារព្វបើកកិច្ចប្រជុំ បូកសរុបការងារយោធា ឆ្នាំ២០១៥ និងផ្សព្វផ្សាយផែនការ សកម្មភាពការងារ ឆ្នាំ២០១៦ ដោយមាការចូលរួមពីសំណាក់ សមាជិក សមាជិការ នាយទាហាន នាយទាហានរង ការិយាល័យ-ផ្នែក និងមេបញ្ជាការ-មេបញ្ជាការរងអង្គភាពចំណុះទាំង៥ អង្គពិធីទាំងមូល បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាយ៉ាងផុលផុស និងស៊ីជម្រៅ ប្រកបដោយភាពស្និទ្ធស្នាល ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៏ត្រី សុខ សាកល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ អមដោយមេបញ្ជាការរងជាច្រើនរូប ។
នៅក្នុងពិធីនេះ គណៈអធិបតីក៍បានប្រគល់ ប័ណ្ណសរសើរ-លិខិតសរសើរ ជូន
អង្គភាព និងបុគ្គល ដែលមានស្នាដែល្អក្នុងការអនុវត្តន៏ការងារយោធា ឆ្នាំ២០១៥ កន្លងមកផងដែរ ៕ សុខ ខេមរា
...