​កម្មករ​បម្រើ​ការងារ​នៅ​អូ​តែ​ល​សុខា​ម្នាក់​ឡើង​ជួល​ជុល​បំពង់​ទឹក​ក្ដៅ​បាក់​ជណ្ដើរ​ធ្លាក់​ស្លាប់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ កម្មករ​ម្នាក់​បម្រើ​ ការងារ​នៅ​ក្នុង​សណ្ឋាគារ​សុខា​របស់​ក្រុម​ ហ៊ុន​លោក​ឧកញ៉ា​ សុខ​ គង់​ បាន​ស្លាប់​ យ៉ាង​អាណោច​អ​ធ័​ម​គ្រា​ដែល​ឡើង​ជួសជុល​បំពង់​ទឹក​ក្ដៅ​ស​ម្ងួ​ត​ខោអាវ​ហើយ​ បាន​បាក់​កាំជណ្ដើរ​ធ្លាប់​បាក់​.​ក​នៅ​លើ​ ឥដ្ឋ​ ។​

​ករណី​នេះ​ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​ ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ តែ​ហេតុការណ៍​នេះ​មិន​ត្រូវ​បាន​ផ្សព្វ​ ផ្សាយ​ចេញ​មក​ក្រៅ​នោះ​ឡើយ​។​ ការ​មិន​ មាន​ព័ត៌មាន​ខ្ច​ល់​ខ្ចាយ​ក៏​ព្រោះតែ​អ្នក​ គ្រប់គ្រង​នៅ​សណ្ឋាគារ​មួយ​នេះ​បាន​ ព្យាយាម​បិទ​បាំង​ព័ត៌មាន​ដែល​សូ​ម្បី​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ​នៅ​ពេល​ខាង​ក្រុមហ៊ុន​ដឹក​សាកសព​ទៅ​ដល់​លំនៅ​ឋាន​ ។​

​បើ​តាម​ស្ដ្រី​ឈ្មោះ​ សយ​ ពៅ​ អាយុ​ ៤២​ឆ្នាំ​ ជា​ភរិយា​ជន​រង​គ្រោះ​បាន​ប្រាប់​ ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ កុម្ភៈ​ ថា​ ជន​រង​ គ្រោះជា​ប្ដី​ដែល​ស្លាប់​ឈ្មោះ​ ញ៉ែ​ម​ អ៊ុ​ល​ អាយុ​៣៤​ឆ្នាំ​ រស់នៅ​ក្រុម​ទី​១​ ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​ ភរិយា​ជន​រង​គ្រោះ​ខាងលើ​នេះ​បាន​បញ្ជាក់​ ថា​ គាត់​មានការ​ភ្ញាក់ផ្អើល​និង​តក់ស្លុត​ យ៉ាង​ខ្លាំង​ពេល​ដែល​គេ​ដឹក​សាកសព​ប្ដី​ របស់​កាត់​មក​ដល់​ផ្ទះ​ ។​ នៅ​ពេល​នោះ​ គេ​បាន​ប្រាប់​ថា​ប្ដី​របស់​គាត់​ជួប​ឧ​ប្ប​ទ្ទេវ​ ហេតុ​បាក់​កាំជណ្ដើរ​ធ្លាក់​ស្លាប់​ពេល​ឡើង​ ជួសជុល​បំពង់​ស​ម្ងួ​ត​ខោអាវ​ ។​ ភរិយា​ ជន​រង​គ្រោះ​បាន​បន្ដ​ថា​ ចំពោះ​ករណី​នេះ​ ខាង​ក្រុមហ៊ុន​បាន​ប្រាប់​និង​សន្យា​ឱ្យ​គាត់​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​ ហើយ​រាល់​ការ​ ចំណាយ​ចាំ​យក​វិ​ក័យ​ប​ត្រ​ទៅ​ឱ្យ​គេៗ​ជា​អ្នក​ទួ​ទាត់​ទាំងអស់​។​ ក៏​ប៉ុន្ដែ​មក​ដល់​ថ្ងៃ​រុះ​ រោង​បញ្ចប់​ពិធីបុណ្យ​ទៅ​ហើយ​មិនឃើញ​ គេ​យក​លុយ​មក​ប្រគល់​ឱ្យ​ដើម្បី​១​សេន​ ។​

​បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ គេ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ករណី​ធ្លាក់​កម្ម​ ករ​ស្លាប់​នេះ​សមត្ថកិច្ច​ក្រោយ​ពី​ធ្វើ​កោ​ ស​ល្យ​វិច័យ​បាន​សន្និដ្ឋាន​ថា​ពិតជា​បាក់​ កាំជណ្ដើរ​ធ្លាក់​ជន​រង​គ្រោះ​ស្លាប់​ពិតមែន​។​ តែ​ការ​សន្និដ្ឋាន​បែប​នេះ​ត្រូវ​បាន​អ្នកដឹង​រឿង​ប្រាប់​ឱ្យ​ដឹង​ថា​ជា​ការ​មិន​ត្រឹមត្រូវ​ ទេ​ព្រោះ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​កាំជណ្ដើរ​មក​នោះ​មាន​កម្ពស់​ត្រឹមតែ​ជាង​៣​ម៉ែត្រ​ប៉ុណ្ណោះ​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​បម្រើ​ ការងារ​នៅ​ក្នុង​សណ្ឋាគារ​មួយ​នេះ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ តាម​ពិតជា​សន្ដិសុខ​ យាម​ការពារ​នៅ​សណ្ឋាគារ​នេះ​ប៉ុណ្ណោះ​។​ មុន​ពេល​កើតហេតុ​មេការ​គ្រប់គ្រង​ សណ្ឋាគារ​បាន​ប្រើ​ឱ្យ​ជន​រង​គ្រោះ​ឡើង​ ទៅ​ត​ខ្សែភ្លើង​នៅ​កន្លែង​ស​ម្ងួ​ត​ខោអាវ​ មិនមែន​ជួល​ជុល​បំពង់​ស​ម្ងួ​ត​ខោអាវ​ទេ​ ហើយ​ចៃដន្យ​ក៏​ឆក់​ចរន្ដអគ្គិសនី​បណ្ដាល​ឱ្យ​ធ្លាក់​មក​លើ​ឥដ្ឋ​បាក់​.​ក​ស្លាប់​តែ​ម្ដង​ ព្រោះ​ជន​រង​គ្រោះ​មិន​មាន​ជំនាញ​ត​ខ្សែ​ ភ្លើង​ក្រៅពី​ការងារ​ការពារ​សន្ដិសុខ​ របស់​ខ្លួន​ឡើយ​ ។​ ដូច្នេះ​ការ​សន្និដ្ឋាន​ របស់​សមត្ថកិច្ច​ហាក់​មាន​ភាព​មិន​ប្រ​ ក្រ​តី​ ។​

​ទាក់ទិន​នឹង​ករណី​នេះ​លោក​ កុ​ល​ ផា​លី​ ស្នងការ​រង​ខេត្ដ​ព្រះ​សីហ​នុ​ទទួល​ បន្ទុក​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ នៅ​*​រសៀល​ថ្ងៃ​ទី​១៧​ កុម្ភៈ​ ថា​ ពិតជា​មាន​ ករណី​កម្មករ​បម្រើ​ការងារ​នៅ​សណ្ឋាគារ​ សុខា​ស្លាប់​មែន​ តែ​លោក​ពុំ​បាន​បញ្ជាក់​ ពី​មូលហេតុ​ច្បាស់លាស់​នោះ​ទេ​។​ លោក​ ស្នងការ​រង​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា​ ការ​ ស្លាប់​របស់​ជន​រង​គ្រោះ​គឺជា​ការ​គ្រោះ​ ថ្នាក់​ការងារ​ ហើយ​ចំពោះ​សំណង​យ៉ាង​ ណា​នោះ​លោក​មិន​បានដឹង​ឡើយ​។​ ក្រោយ​ ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ ពិនិត្យ​ព្រមទាំង​មាន​ព្រះរាជអាជ្ញារ​ចូល​ រួម​ទៀត​ផង​ ។​

​នៅ​ក្នុង​ករណី​នេះ​សាច់ញាតិ​ក្រុម​គ្រួ​ សារ​នៃ​សព​ជន​រង​គ្រោះ​មានការ​សោក​ ស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​បាត់​បង់ជីវិត​ជន​ រង​គ្រោះ​នៅ​ក្នុង​សណ្ឋាគារ​ខាងលើ​នេះ​ វា​ ហាក់បីដូចជា​មានការ​លាក់បាំង​ជាមួយ​ នឹង​ក្រុម​គ្រួសារ​សព​ ដោយហេតុ​ថា​ អ្នក​ គ្រប់គ្រង​នៅ​ក្នុង​សណ្ឋាគារ​ខាងលើ​នេះ​ មិន​បាន​ផ្ដល់​ព័ត៌មាន​ឱ្យ​ក្រុម​គ្រួសារ​ ពេល​ដែល​ជន​រង​គ្រោះ​ជួប​គ្រោះថ្នាក់​ឱ្យ​ បានឃើញ​កន្លែង​កើតហេតុ​ ៕​

IMG-20160217-WA0096

IMG-20160217-WA0097

IMG-20160217-WA0098

IMG-20160217-WA0058

20160217_100830_001-1_resized

IMG-20160217-WA0062

IMG-20160217-WA0061

IMG-20160217-WA0056

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print