នគរបាល​​ឃាត់ខ្លួន​មេល្បែងស៊ីសង ប្រុសស្រីចំនួន២នាក់ បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​ខេត្ត​​ សហការជាមួយអធិ​ការនគរបាលក្រុងដឹកនាំដោយលោក ភឹង ចិន្តារ៉េត នាយ​នគរ​បាល​កម្រិត និងសម្របសម្រួល​ដោយ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា បានចាប់​ឃាត់ខ្លួន​មេល្បែងស៊ីសង (អា​ប៉ោង) ប្រុស ស្រី ចំនួន២នាក់​ព្រមទាំងដកហូត​វត្ថុតាងបញ្ជូនទៅតុលាការ ដើម្បីមានវិធានការតាមច្បាប់ នៅថ្ងៃទី១៧ខែកុម្ភៈនេះ។

ហេតុការណ៍ចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់(អាប៉ោង)ធ្វើឡើង កាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០​១៦ ស្ថិត​នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក​វរសេនីយ៍ឯក ភឹង ចិន្តារ៉េត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​ ​បានប្រាប់ ឱ្យ​ដឹង​ថា ដោយយោងតាមបទ​​បញ្ជាពីលោកឧត្តមសេនីយទោ សត ណាឌី ស្នងការខេត្តសៀមរាប បាន​បញ្ជាឱ្យកម្លាំង​ក្រោមឱវាទ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​អាប៉ោងដែល​បើក​លេង​ដោយ​ខុសច្បាប់​ នៅ​ក្នុងស្រុក​បន្ទាយ​ស្រី ​ខេត្តសៀមរាបឱ្យ​អស់​ ដើម្បី​ឱ្យ​ស្របតាមគោលនយោបាយ​ភូមិ​ឃុំ​មានសុវត្ថិភាព​ ។ លោកបាន​បន្តទៀតថា មេអាប៉ោងប្រុសស្រីទាំង២នាក់ដែលត្រូវកម្លាំងជំនាញធ្វើការឃាត់ខ្លួននោះមានទី១/ឈ្មោះ ព្រូ ហ៊ីង ភេទស្រីអាយុ៥៥ឆ្នាំមានទីលំនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទី២/ឈ្មោះ ទូច ឈាន ភេទប្រុស អាយុ៥៤ឆ្នាំរស់នៅភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់ថា ក្រោយពីកម្លាំងជំនាញបានធ្វើការឃាត់ខ្លួននិងនាំយកមកសួរ ព្រមទាំងដកហូតបានវត្ថុតាងរួមមានៈ មេអាប៉ោងចំនួន៣ ចានអាប៉ោងចំនួន១ គម្របអាប៉ោង១ ក្រដាសគូរ​លេខ១ដល់លេខ៦ សម្រាប់ឱ្យគេចាក់អាប៉ោង ១​សន្លឹក តុ១ ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម​របស់​មេអាប៉ោងចំនួន១គ្រឿង។ បច្ចុប្បន្ន មេអាប៉ោង ប្រុស ស្រី ចំនួន២នាក់ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់។

គួររំលឹកផងដែរថា បនល្បែងស៊ីសង នៅតំបន់ទេសចរណ៍ កើតមានគួរឲ្យព្រួយបារម្ភកើតមានចោរកម្ម ដែល​ល្បែងទាំងនោះជ្រកក្រោមស្លាក ឆ្នោតជាតិ ។ បនល្បែងទាំងនោះ ភាគច្រើនជារបស់ សមត្ថកិច្ច និងកាងដោយមន្ដ្រីសមត្ថកិច្ច។ ជាក់ស្ដែងនៅខាងក្រោយផ្សារលើធំថ្មីផ្សារត្រី និងនៅផ្សារដើមក្រឡាញ់ គឺមានមេឆ្នោត​ឈ្មោះ បារាំង និងនៅផ្សារក្រោម​ផង​ដែរ៕

1455681537904

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print