​សមត្ថកិច្ច​ចម្រុះ​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​រឹបអូស​ឈើ​គ្រញូង​កំពុង​ចរាចរណ៍​ឆ្លង​ព្រំដែន​មក​ពី​ប្រទេស​ថៃ​

ចែករំលែក៖

​ខេត្ដ​ឧត្ដ​មាន​ជ័យ៖​ សមត្ថកិច្ច​ចម្រុះ​ ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ដឹកនាំ​ដោយ​លោក​ ប៊ូ​ សា​ខន​ អភិបាលរង​ខេត្ដ​ឧត្ដរ​មាន​ ជ័យ​បាន​ចុះ​ប​ង្រា​ប​ឈើ​គ្រញូង​កំពុង​តែ​ ចរាចរណ៍​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​រឹប​ អូស​បាន​ចំនួន​៣២​ដុំ​ស្មើ​៤១៦​គីឡូក្រាម​កាលពី​ថ្ងៃ​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ច្រករបៀង​ឈើទាល​ជ្រំជើង​ភ្នំ​ដង​រែង​ ក្នុងភូមិ​ទំនប់​អភិវឌ្ឍន៍​ ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ ខណៈ​ដែល​ពលករ​ ជា​ច្រើន​នាក់​កំពុង​តែ​ស្ពាយ​ឆ្លង​ដែន​មក​ពី​ប្រទេស​ថៃ​ ។​ ក្រោយ​ពី​សមត្ថកិច្ច​បង្ក្រាប​ យក​ឈើ​គ្រញូង​តែ​មិន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​និង​ជន​ពាក់ព័ន្ធ​ណា​ម្នាក់​ដោយ​ សារ​តែ​ជន​ទាំងនោះ​ដឹងខ្លួន​មុន​រួច​រត់​ គេចខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល​អស់​ ។​

​បើ​តាម​សមត្ថកិច្ច​ដែល​ចូលរួម​បង្ក្រាប​ឱ្យ​ដឹង​ថា​ ច្រករបៀង​ឈើទាល​ជ្រំ​ជា​ច្រក​ មួយ​ដែល​សំបូរ​ទៅ​ដោយ​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ទឹកដី​ ថៃ​ដោយ​មានការ​ប្រមូលផ្ដុំ​ពី​ក្រុម​ឈ្មួញ​និង​មានការ​ឃុបឃិត​គ្នា​ជាមួយនឹង​ កងកម្លាំង​យោធា​សឹក​រង​ស្រុក​ត្រ​ញំ​ង​ ប្រាសាទ​ ។​ ប្រភព​ដដែល​បាន​បន្ដ​ថា​ការ​ ចុះ​បង្ក្រាប​ឈើ​គ្រញូង​នេះ​ប្រព្រឹត្ដ​ទៅ​ក្នុង​រោង​យាម​មួយ​កន្លែង​ជិត​នឹង​ជើងភ្នុំ​ដង​ រែក​ ដោយ​មាន​មន្ដ្រី​យោធា​សឹក​រង​ស្រុក​ ត្រ​ញំ​ង​ប្រាសាទ​ប្រចាំការ​នៅ​ទីនោះ​ ផង​ដែរ​ ។​

​ប្រភព​បានឱ្យ​ដឹង​ថា​ដោយសារ​តែ​ មានការ​ឃុបឃិត​ជាមួយ​កងកម្លាំង​ មួយ​ចំនួន​តូច​ដែល​ឈរជើង​នៅ​តាម​ បន្ទាត់​ព្រំដែន​ទើប​គេ​ឃើញ​មាន​ពលករ​ជា​ច្រើន​នាក់​ក្នុង​មួយ​ថ្ងៃៗ​ចូល​កាប់​ឈើ​ គ្រញូង​យ៉ាង​អនាធិបតេយ្យ​និង​ប្រព្រឹត្ដ​ ទៅ​យ៉ាង​រលូន​ទាំង​ការ​ឆ្លង​ដែន​ចូល​និង​ ដឹក​ជញ្ជូន​ឈើ​គ្រញូង​ត្រឡប់​មក​វិញ​ ដោយ​គ្រាន់តែ​បង់លុយ​ឱ្យ​សមត្ថកិច្ច​ ជា​ការ​ស្រេច​ ។​ ចំពោះ​ឈើ​គ្រញូង​ដែល​ សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​រក្សារ​ទុក​នៅ​ឯ​ខណ្ឌ​រដ្ឋ​ បាល​ព្រៃឈើ​ខេត្ដ​ឧត្ដ​មាន​ជ័យ​ ៕​

១២

Odor_1 copy

១១

...

ដោយ៖ ប៉ែន​ នួន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print