ចិន អះអាងថា៖ ក្រោយរកឃើញក្បាលជ្រូក​ដែល​នាំចូល​ពី​ទ្វីបអាមេរិក​ខាងជើង​ មានកូវីដ១៩ ពេលនេះអាជ្ញាធរក្រុងធានជីនរកឃើញអ្នកឆ្លង

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី​២៤ ខែវិច្ឆិកាថ្មីៗនេះ អាជ្ញាធរ​ក្រុង​ធាន​ជីន (Tianjin) ប្រទេស​ចិន បានអះអាងថា ក្រោយរកឃើញក្បាលជ្រូក​ដែល​នាំចូល​ពី​ទ្វីបអាមេរិក​ខាងជើង​ មានករណី​កូ​វីដ​-១៩ ពេលនេះ អាជ្ញាធររកឃើញអ្នកឆ្លងវីរុសនេះចំនួន​ពីរ​ករណី មកពី​ក្បាលជ្រូក​។

​លោក Zhang Ying មន្ត្រី​នៃ​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​ក្រុង​ធាន​ជីន បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយថា អាជ្ញាធរ​មិន បានធ្វើ​តេស្ត​លើ​ក្បាលជ្រូក​ក្លាសេ​ឡើយ ក្នុងពេល​នាំចូល​ដំបូង​។ ប៉ុន្តែ​នៅពេល​អាជ្ញាធរ​បានធ្វើ​តេស្ត​នៅ​កន្លែង​ជញ្ជូន​ក្បាលជ្រូក​ចេញពី​ឃ្លាំង​ក្លាសេ ក៏បាន​រកឃើញថា មាន​កូ​វីដ​-១៩ ។ ក្បាលជ្រូក​ទាំងនេះ ត្រូវបាន​នាំចូល​ពី​ទ្វីបអាមេរិក​ខាងជើង​។​

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាននិយាយថា សំណាក​មាន​លទ្ធផល​វិជ្ជមាន​នេះ គឺ​ដូចគ្នា​នឹង​សំណាក់​ករណី​ផ្ទុក​កូ​វីដ​-១៩ ចំនួន​ពីរ​ករណី ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ធាន​ជីន​កន្លងមក​។

​សូមជម្រាបថា កាលពីពេលថ្មីៗ​នេះ អាជ្ញាធរ​ចិន ប្រកាសថា នឹងធ្វើ​តេស្ត​នៅ​ឃ្លាំង​ក្លាសេ និង​បុគ្គលិក នៅ​កន្លែង​មួយចំនួន បន្ទាប់ពី​មាន​ករណី​ឆ្លង​កើត​ឡើងលើ​បុគ្គលិក​ម្នាក់​ធ្វើការ​នៅក្នុង​ឃ្លាំង​ក្លាសេ​សាច់ជ្រូក​ដែល​នាំចូល​មកពី​អាល្លឺម៉ង់​។ ដោយឡែកជុំវិញនឹង​បញ្ហា​នេះ អាជ្ញាធរ​ចិន​នៅតែ​អះអាងថា ខ្លួន​នៅតែ​បន្ត​រកឃើញ​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​សាច់​នាំចូល និង​កញ្ចប់​ទំនិញ​។

​គួរបញ្ជាក់ថា បើគិត​មក​ត្រឹម​ថ្ងៃព្រហស្បតិ៍ទី២៦ វិច្ឆិកានេះ ចិន មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ៨៦៤៦៩​ករណី និង​អ្នក​ស្លាប់មាន​ចំនួន៤៦៣៤​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៨១៥៣០​ករណី​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print