ចិន អះអាងថា៖ ក្រោយរកឃើញក្បាលជ្រូក​ដែល​នាំចូល​ពី​ទ្វីបអាមេរិក​ខាងជើង​ មានកូវីដ១៩ ពេលនេះអាជ្ញាធរក្រុងធានជីនរកឃើញអ្នកឆ្លង

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកាថ្មីៗនេះ អាជ្ញាធរក្រុងធានជីន (Tianjin) ប្រទេសចិន បានអះអាងថា ក្រោយរកឃើញក្បាលជ្រូកដែលនាំចូលពីទ្វីបអាមេរិកខាងជើងមានករណីកូវីដ​-១៩ ពេលនេះ អាជ្ញាធររកឃើញអ្នកឆ្លងវីរុសនេះចំនួនពីរករណី មកពីក្បាលជ្រូក

លោក Zhang Ying មន្ត្រីនៃមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងក្រុងធានជីន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អាជ្ញាធរមិន បានធ្វើតេស្តលើក្បាលជ្រូកក្លាសេឡើយ ក្នុងពេលនាំចូលដំបូង ប៉ុន្តែនៅពេលអាជ្ញាធរបានធ្វើតេស្តនៅកន្លែងជញ្ជូនក្បាលជ្រូកចេញពីឃ្លាំងក្លាសេ ក៏បានរកឃើញថា មានកូវីដ​-១៩ ក្បាលជ្រូកទាំងនេះ ត្រូវបាននាំចូលពីទ្វីបអាមេរិកខាងជើង

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា សំណាកមានលទ្ធផលវិជ្ជមាននេះ គឺដូចគ្នានឹងសំណាក់ករណីផ្ទុកកូវីដ​-១៩ ចំនួនពីរករណី ដែលបានកើតឡើងនៅក្នុងទីក្រុងធានជីនកន្លងមក

សូមជម្រាបថា កាលពីពេលថ្មីៗនេះ អាជ្ញាធរចិន ប្រកាសថា នឹងធ្វើតេស្តនៅឃ្លាំងក្លាសេ និងបុគ្គលិក នៅកន្លែងមួយចំនួន បន្ទាប់ពីមានករណីឆ្លងកើតឡើងលើបុគ្គលិកម្នាក់ធ្វើការនៅក្នុងឃ្លាំងក្លាសេសាច់ជ្រូកដែលនាំចូលមកពីអាល្លឺម៉ង់ ដោយឡែកជុំវិញនឹងបញ្ហានេះ អាជ្ញាធរចិននៅតែអះអាងថា ខ្លួននៅតែបន្តរកឃើញកូរ៉ូណាវីរុសនៅក្នុងសាច់នាំចូល និងកញ្ចប់ទំនិញ

គួរបញ្ជាក់ថា បើគិតមកត្រឹមថ្ងៃព្រហស្បតិ៍ទី២៦ វិច្ឆិកានេះ ចិន មានករណីឆ្លងកូវីដ​-១៩ សរុបចំនួន ៨៦៤៦៩ករណី និងអ្នកស្លាប់មានចំនួន៤៦៣៤នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន ៨១៥៣០ករណី៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print