ប្រទេសចំនួន២៣ភាគច្រើននៅក្នុងតំបន់អាហ្វ្រិកនិងអាស៊ី បើចង់សុំវីសាចូលទៅកាន់ទឹកដីអាមេរិកគឺត្រូវតែមានប្រាក់កក់១៥០០០ដុល្លារ ។ ប្រទេសតំបន់អាស៊ី ស្ថិតនៅក្នុងចំណោមប្រទេសទាំង២៣នោះមាន អុីរ៉ង់ មីយ៉ាន់ម៉ា អាហ្វហ្គានីស្ថាន បូតាន់ និងឡាវ។
តាមសារព័ត៌មាន Zing បានផ្សាយថា ពលរដ្ឋដែលចង់ទៅអាមេរិកតាមវីសា ប៊ី(visa B)សម្រាប់អ្នកទេសចរនិងការងារមកពី២៣ប្រទេស ជាប្រទេសដែលមិនបានគោរពតាមច្បាប់គឺតែងតែស្នាក់នៅអាមេរិកលើសពេលវេលានៃការផ្តល់ជូនក្នុងវីសា។ ដូច្នេះបើចង់ទៅអាមេរិក គឺត្រូវតែតម្កល់ប្រាក់១៥០០០ដុល្លារដើម្បីធានា។
នេះជាគោលនយោបាយថ្មីតឹងតែងបំផុតរបស់រដ្ឋាភិបាលប្រធានាធិបតីដូណាល់ ត្រាំ។ ច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានសុពលភាពរយៈពេល៦ខែ។ ប៉ុន្តែគេមិនទាន់ដឹងថា ក្រោយពេលលោកបៃឌិនឡើងកាន់អំណាចដឹកនាំអាមេរិកចាប់ពីថ្ងៃទី២០ខែមករា តើនៅបន្តអនុវត្ត
នយោបាយបែបនេះដែរឬទេ។
អំពីប្រាក់ធានាមុនចូលទៅកាន់ទឹកដីអាមេរិក គឺមានចាប់ពី៥ពាន់ដល់ ១៥០០០ដុល្លារអាមេរិក អាស្រ័យទៅលើមន្ត្រីស្ថានទូតក្នុងប្រទេសនិមួយៗ។ ក្នុងចំណោមប្រទេសដែលត្រូវទទួលរងការរិតត្បិត គឺមានពីរប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន គឺមីយ៉ាន់ម៉ាននិងឡាវ៕