ប្រទេសចំនួន​២៣បើចង់សុំវីសាចូលអាមេរិក ត្រូវតែមានប្រាក់កក់​១៥ពាន់ដុល្លារ

ចែករំលែក៖

ប្រទេសចំនួន​២៣​ភាគច្រើននៅក្នុងតំបន់អាហ្វ្រិកនិងអាស៊ី បើចង់សុំវីសា​ចូលទៅកាន់ទឹកដីអាមេរិកគឺត្រូវ​តែ​មានប្រាក់កក់១៥០០០ដុល្លារ ។ ​ប្រទេសតំបន់អាស៊ី ស្ថិតនៅក្នុងចំណោមប្រទេសទាំង​២៣នោះមាន អុីរ៉ង់ មីយ៉ាន់ម៉ា អាហ្វហ្គានីស្ថាន បូតាន់ ​និងឡាវ​។
តាមសារព័ត៌មាន Zing បានផ្សាយថា​ ពលរដ្ឋដែលចង់ទៅអាមេរិក​តាមវីសា ប៊ី(visa B)សម្រាប់អ្នកទេសចរនិង​ការងារមកពី​២៣ប្រទេស​ ជាប្រទេសដែលមិនបានគោរពតាមច្បាប់គឺតែងតែស្នាក់នៅអាមេរិកលើសពេលវេលា​នៃការផ្តល់ជូនក្នុងវីសា​។ ដូច្នេះបើចង់ទៅអាមេរិក គឺត្រូវតែតម្កល់ប្រាក់​១៥០០០ដុល្លារដើម្បីធានា។
នេះជាគោលនយោបាយថ្មីតឹងតែងបំផុត​របស់រដ្ឋាភិបាលប្រធានាធិបតីដូណាល់ ត្រាំ​។ ច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ដោយមានសុពលភាពរយៈពេល​៦ខែ។ ប៉ុន្តែគេមិនទាន់ដឹងថា ក្រោយពេលលោកបៃឌិនឡើងកាន់អំណាចដឹកនាំអាមេរិក​ចាប់ពីថ្ងៃទី​២០ខែមករា តើនៅបន្តអនុវត្ត
នយោបាយបែបនេះដែរឬទេ។
អំពីប្រាក់ធានាមុនចូលទៅកាន់ទឹកដីអាមេរិក គឺមានចាប់ពី​៥ពាន់ដល់ ១៥០០០ដុល្លារអាមេរិក អាស្រ័យទៅលើមន្ត្រីស្ថានទូតក្នុងប្រទេសនិមួយៗ។ ក្នុងចំណោមប្រទេសដែលត្រូវទទួលរងការរិតត្បិត គឺមានពីរប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន គឺមីយ៉ាន់ម៉ាននិងឡាវ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print