អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងល្បែងហ្គេមអនឡាញឃាត់ខ្លួនមនុស្សប្រុសស្រី២០នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣​ បានចុះបង្ក្រាបទីតាំងណេតបង្កប់ហ្គេមអនឡាញមួយកន្លែងដែលមានទីតាំងនៅផ្ទះល្វែងលេខ2Aផ្លូវបេតុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ និងឃាត់ខ្លួន យុវជនប្រុសស្រី២០នាក់ ជាអ្នកញៀនល្បែងហ្គេមអនឡាញ​ រួមទាំងដកហូតបានសម្ភារ មួយចំនួន។ 

តាមប្រភពពីអាជ្ញាធរបានឲ្យដឹងថា កម្លាំងប្រតិបត្តិការ ដឹកនាំដោយអភិបាលរងខណ្ឌពោធិ៍សែនជ័យ រួមសហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះបង្ក្រាបទីតាំងលេងល្បែងសុីសង តាមប្រព័ន្ធអុីនធឺណេត ។ ហើយទីតាំងខាងលើ ស្ថិតនៅក្បែរសាលារៀន ប្រមូលផ្តុំដោយក្រុមយុវជន យុវនារី ចូលលេង ភ្លេចផ្ទះ ភ្លេចសាលារៀន វក់ងុបនឹងល្បែងសុីសង ក្រោយពីមានការរាយការណ៍ពី ប្រជាពលរដ្ឋ មាតាបិតាសិស្ស ទើបនៅថ្ងៃទី២៦ ខែវិច្ឆិកា នេះ បង្ក្រាបជាក់ស្តែង ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន២០នាក់ ប្រុស១៤នាក់ ស្រី៦នាក់ ភាគច្រើនជាសិស្សសាលា និងដកហូតកុំព្យូទ័រចំនួន២៤គ្រឿង ម៉ូតូចំនួន៥គ្រឿង ។

ក្រោយពីបង្ក្រាបទីតាំងបនល្បែងសុីសងអនឡាញ មនុស្សទាំង២០នាក់ សម្ភារពាក់ព័ន្ធ អាជ្ញាធរ នាំយកទៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់វិធានការអប់រំ ធ្វើកិច្ចសន្យា មុននឹងអនុញាតិឲ្យត្រឡប់វិលវិញ រីឯផ្ទះបនល្បែងខាងលើនេះត្រូវបានអាជ្ញាធរបិទទ្វារចាក់សោ រង់ចាំសម្រេចប្រគល់ឲ្យម្ចាស់ទីតាំងខាងលើវិញ៕

     

...

ដោយ៖​ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print