ផ្អើលពលរដ្ឋទៅធ្វើបុណ្យនៅព្រះអង្គដងកើ រត់ចែកជើងគ្នា ខណៈបុរសម្នាក់ យកញញួរវាយពុទ្ធបដិមា

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋជាច្រើននាក់ ដែលនាំគ្នាទៅអុជធូបបែបន់សុំសេចក្តីសុខ លាភសក្ការៈផ្សេងៗ ស្រាប់តែជនសង្ស័យម្នាក់ បានទៅធ្វើសកម្មភាពយកញញួរវាយពុទ្ធបដិមាព្រះអង្គដងកើ បណ្តាលឱ្យបែកបាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង០២ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ជនសង្ស័យមានឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ បានដើរមកព្រះអង្គដងកើឈរខាងក្រៅបង្អួចលើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដងកើ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំ ខូចខាតតែម្តង

បើតាមការអះអាងពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ឈ្មោះ ហាស់ សឿន ភេទប្រុស ជាអ្នកបំរីការងារ ក្នុងព្រះអង្គដងកើឃើញបានស្រែកឆោឡោឡើង ស្របពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ជយ័ជំនះ ដែលប្រចាំការគោលដៅនោះ មកដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍ឈានដល់ការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិនគរបាលជយ័ជំនះ ដើម្បីដំណើរការជំនាញនឹងអនុវត្តន៏និតិវិធី

គួរបញ្ជាក់ដែរថា ប្រជាពលរដ្ឋខ្មែរយើងតែងតែនាំគ្នាទៅអុជធូបបែបន់សុំសេចក្តីសុខ លាភសក្ការៈផ្សេងៗជាពិសេសនោះនៅថ្ងៃសីល ឬថ្ងៃពេញបូណ៌មី នៅព្រះអង្គដងកើ ដោយអ្នកខ្លះជាវស្លាធម៌ ផ្កាឈូក ចេក និងតង្វាយផ្សេងៗជាច្រើនទៅដាក់ថ្វាយដល់ព្រះអង្គដងកើ។ លើសពីនេះទៅទៀត អ្នកខ្លះមានការថ្វាយបទភ្លេងពិណពាទ្យ លែងសត្វ ដូចជា អណ្តើក បក្សី ឬត្រី ឱ្យរួចផុតពីសេចក្តីស្លាប់នៅខាងមុខព្រះអង្គដងកើទៀតផង ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print