សង្វេគខ្លាំងណាស់!!​ ស្ត្រីពពោះ៦ខែត្រូវរថយន្តកិនស្លាប់ទាំងម្ដាយនិងកូន​ ឯប្ដីរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បានជិះម៉ូតូដឹកប្រពន្ធដែលមានផ្ទៃពោះ៦ខែមកពីខេត្តស្វាយរៀងត្រឡប់មកភ្នំពេញដើម្បីចូលធ្វើការងារវិញ​ ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយមកបុកពីក្រោយទាំងកំរោលបណ្ដាលកិនចំក្បាលប្រពន្ធធ្លាយខួរស្លាប់ទាំងម្ដាយនិងកូន​ រីឯប្ដីរងរបួសស្រាល។

​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦​ និង២០នាទីព្រលប់​ថ្ងៃអាទិត្យ​ ទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ​ ក្នុងសង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ។ 

​     សពស្ត្រីរងគ្រោះមានឈ្មោះ​ ស្រីនី​ អាយុ២៥ឆ្នាំ​ មានផ្ទៃពោះ៦ខែ​ មុខរបកម្មការីរោងចក្រ​ មានស្រុកកំណើតនៅខេត្តស្វាយរៀង។

​     យោងតាមសម្ដីបុរសជាប្ដីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុ​ រូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ2017​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ស្វាយរៀង1J-9865 បានឌុបប្រពន្ធជាទីស្រលាញ់ពីខេត្តស្វាយរៀង​ គោលបំណងមកភ្នំពេញ​ ដោយមានផ្ទះជួលមួយកន្លែងម្ដុំព្រៃសរ​ បានធ្វើដំណើរតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ​ ទិសដៅពីកើតទៅលិច​ លុះមកដល់ចំណុចកេីតហេតុ​ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខព្រះស៊ីហនុ3A-7295 ធ្វើដំណើរស្របគ្នាមកបុកពីក្រោយទាំងកំរោល​ ហើយកិនចំក្បាលស្ត្រីជាប្រពន្ធមានផ្ទៃពោះ៦ខែស្លាប់ទាំងម្ដាយនិងកូន​ ចំណែករូបគាត់ជាប្ដីរងរបួសស្រាល។​ 

​     ក្រោយកេីតហេតុភ្លាមៗ​ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ​ ដោយព្យាយាមបើករត់ទាំងម៉ូតូជាប់នៅក្រោមរថយន្តអូសប្រមាណជិតមួយរយម៉ែត្រ​ទេីបឈប់ទុករថយន្តចោលរត់ចូលព្រៃបាត់។

    បន្ទាប់មក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយនៅពេលក្រោយ។​ ចំណែកសពស្ត្រីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ​ រួចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕​

       

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print