ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ កំពុងឆ្លងក្នុងសហគមន៍

ចែករំលែក៖

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៨ខ្សែនៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញវិធានការជាច្រើន សម្រាប់ប្រយុទ្ធ និងទប់ស្កាត់កុំឱ្យមានការរីករាលដាលជំងឺកូវីដ១៩។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែង សម្រេចផ្តល់ឈ្មោះព្រឹត្តិការណ៍នៃការឆ្លងកូវីដ១៩ចូលក្នុងសហគមន៍ថា ជាព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។ ព្រឹត្តិការណ៍នេះ មានមនុស្ស ១៤នាក់ហើយ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩។

សូមជម្រាបជូនថាឱ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកំណត់រយៈពេល ១៥ថ្ងៃក្នុងការប្រយុទ្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នេះ។ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា ២ម៉ឺនរៀលក្នុងមួយគ្រសារ រយៈពេល១៥ថ្ងៃ សម្រាប់អ្នកត្រូវធ្វើចត្តាឡីស័ក ហើយមានជីវភាពលំបាក។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រួមគ្នាធ្វើតេស្ត និងធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីកសាយភាយកូវីដ១៩។

សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាលប្រកាសផ្លូវការ៖ រកឃើញអ្នកឆ្លងកូវីដ១៩មួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់១៤នាក់។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print