Update ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ករណីសង្ស័យពុលស្រាស​ សរុបចំនួន​ ១៣១​នាក់​ (​ស្រី​ ៦នាក់) អ្នកស្លាប់ចំនួន​ ៧នាក់

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានថ្លែងឱ្យដឹងថា៖ ករណីសង្ស័យពុលស្រាស​ សរុបចំនួន​ ១៣១​នាក់​ (​ស្រី​ ៦នាក់) អ្នកស្លាប់ចំនួន​ ៧នាក់។ អ្នកស្រីបានបញ្ជាក់ថា៖ ខ្ញុំសូមជម្រាបជូននូវរបាយការណ៌សង្ខេប​ ស្តីពីបច្ចប្បន្នភាពករណីពុលស្រា សគិតត្រឹមថ្ងៃទី​ ៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០​  គិតត្រឹមម៉ោង​ ១៤:០០នាទីរសៀល​ ។

-​ ករណីសង្ស័យពុលស្រាស​ សរុបចំនួន​ ១៣១​នាក់​ (​ស្រី​ ៦នាក់)។ 

-​ អ្នកចេញជាសះស្បេីយ​ ចំនួន​ ៩០នាក់។ 

-​ កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងបុរសចំនួន ៣១នាក់។ ​ 

-​ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។ 

-​ អ្នកស្លាប់ចំនួន​ ៧នាក់​ (នៅមនី្ទរពេទ្យ​ខេត្ត ២នាក់​ ស្លាប់ពេលបញ្ជូន​ទៅភ្នំពេញ ២នាក់​ ស្លាប់នៅផ្ទះ​ ២នាក់​ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត​ ១នាក់៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print