ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ ធាតុអាកាសនឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃ៤-៧ ខែធ្នូ (ចាប់ពីថ្ងៃទី ០២ – ០៨ ខែធ្នូ ឆ្នាំ២០២០)ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី៤ ខែធ្នូ នឹងរំកិលចុះមកដល់លើភាគកណ្តាលប្រទេសកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ខ្លាំង ។
ស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាសនឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃ៤-៧ ខែធ្នូ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ °C
– សីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ប្រជាពលរដ្ឋ និងជាពិសេសវរៈកងទ័ពរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់នេះ ៕
ដោយ៖ សុខ ខេមរា