អាជ្ញាធរវៀតណាម រកឃើញគ្រូបង្រៀន​ភាសា​អង់គ្លេសម្នាក់ ឆ្លងកូវីដ១៩ ​ក្នុងស្រុក​លើកដំបូង ក្រោយស្ងាប់ស្ងាត់អស់រយៈពេល ៨៧​ថ្ងៃ​ចុងក្រោយ

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រកាសថាមានករណីឆ្លងកូវីដ​-១៩ ក្នុងស្រុកលើកដំបូង ក្រោយស្ងាប់ស្ងាត់អស់រយៈពេល ៨៧ថ្ងៃចុងក្រោយ នៅលើបុរសម្នាក់ដែលមានវ័យ៣២ឆ្នាំ និងជាគ្រូបង្រៀនភាសាអង់គ្លេស ត្រូវបានរកឃើញថា មានផ្ទុកកូរ៉ូណាវីរុស ខណៈបុរសរូបនេះរស់នៅក្នុងទីក្រុងហូជីមិញហើយបានមានទំនាក់ទំនងជាមួយបុគ្គលិកបម្រើការលើយន្តហោះម្នាក់ដែលត្រូវបានរកឃើញថា មានផ្ទុកកូវីដ​-១៩ កាលពីប៉ុន្មានថ្ងៃមុន

អាជ្ញាធរសុខាភិបាលវៀតណាម បន្តទៀតថា កន្លែងដែលគ្រូបង្រៀនភាសាអង់គ្លេសនេះ ធ្លាប់ទៅមានដូចជា៖ មជ្ឈមណ្ឌលបង្រៀនភាសាបរទេស ហាងកាហ្វេ បារ ខារ៉ាអូខេជាដើម ចាប់តាំងពីទាក់ទងជាមួយបុគ្គលិកបម្រើការលើយន្តហោះ ដែលជាមិត្តភក្តិរបស់ខ្លួន ដើម្បីទប់ស្កាត់ការរាតត្បាតនៅក្នុងទីក្រុង អាជ្ញាធរបានបញ្ជាឲ្យបិទកន្លែងដែលបុរសនោះធ្លាប់ទៅទាំងអស់រួចហើយ

ទាក់ទិននឹងបញ្ហាខាងលើនេះ កន្លងមកអ្នកបម្រើការលើយន្តហោះ ត្រូវបានដាក់ត្តាឡីស័កចំនួន ថ្ងៃ និងធ្វើតេស្តរកកូរ៉ូណាវីរុសចំនួន លើក ដែលបង្ហាញថាអវិជ្ជមាន ក្រោយមក បុគ្គលិកបម្រើការលើយន្តហោះរូបនេះ បានស្នើមកដាក់ចត្តាឡីស័កនៅផ្ទះ ប៉ុន្តែក្រោយមក មានផ្ទុកវីរុសតែម្ដង

សូមជម្រាបថា កន្លងទៅ ប្រទេសវៀតណាម បានដាក់ចេញចំណាត់ការជាច្រើន ដើម្បីទប់ស្កាត់កូវីដ​-១៩ គ្រាន់តែផ្ទុះកូវីដ​-១៩ឡើង នៅក្នុងទីក្រុងដាណា រដ្ឋាភិបាលទីក្រុងហាណូយ បានបញ្ជាឲ្យបិទក្រុង មធ្យោបាយដឹកជញ្ជូនសាធារណៈ កន្លែងកម្សាន្ត និងមុខជំនួញមួយចំនួនជាដើម

គួរបញ្ជាក់ថា បើគិតមកត្រឹមថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញនេះ ប្រទេសវៀតណាមមានករណីឆ្លងកូរ៉ូណាវីរុសសរុបចំនួន ១៣៤៧ករណី និងអ្នកស្លាប់មានចំនួន ៣៥នាក់ ចំណែកអ្នកជាសះស្បើយវិញមានចំនួន ១១៧៩នាក់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print