អាជ្ញាធរវៀតណាម រកឃើញគ្រូបង្រៀន​ភាសា​អង់គ្លេសម្នាក់ ឆ្លងកូវីដ១៩ ​ក្នុងស្រុក​លើកដំបូង ក្រោយស្ងាប់ស្ងាត់អស់រយៈពេល ៨៧​ថ្ងៃ​ចុងក្រោយ

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាម​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​សុខាភិបាល​វៀតណាម នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រកាសថាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ ក្នុងស្រុក​លើកដំបូង ក្រោយស្ងាប់ស្ងាត់អស់រយៈពេល ៨៧​ថ្ងៃ​ចុងក្រោយ នៅលើបុរស​ម្នាក់​ដែលមាន​វ័យ​៣២​ឆ្នាំ និង​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ត្រូវបាន​រកឃើញថា មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។ ខណៈបុរសរូបនេះ ​រស់នៅក្នុង​ទីក្រុង​ហូជីមិញ​ ហើយបាន​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ម្នាក់​ ដែល​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​កូ​វីដ​-១៩ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។

​អាជ្ញាធរ​សុខាភិបាល​វៀតណាម បន្តទៀតថា កន្លែង​ដែល​គ្រូបង្រៀន​ភាសា​អង់គ្លេស​នេះ ធ្លាប់​ទៅ​មានដូចជា៖ មជ្ឈមណ្ឌល​បង្រៀន​ភាសា​បរទេស ហាង​កាហ្វេ បារ ខារ៉ាអូខេ​ជាដើម ចាប់តាំងពី​ទាក់ទង​ជាមួយ​បុគ្គលិក​បម្រើការ​លើ​យន្តហោះ ដែលជា​មិត្តភក្តិ​របស់ខ្លួន​។ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៅក្នុង​ទីក្រុង អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​បិទ​កន្លែង​ដែល​បុរស​នោះ​ធ្លាប់​ទៅ​ទាំងអស់​រួចហើយ​។

​ទាក់ទិននឹងបញ្ហាខាងលើនេះ កន្លងមក​អ្នកបម្រើ​ការ​លើ​យន្តហោះ ត្រូវបាន​ដាក់​ច​ត្តា​ឡី​ស័ក​ចំនួន ៥​ថ្ងៃ និង​ធ្វើតេស្តរ​កកូ​រ៉ូ​ណាវី​រុស​ចំនួន ២​លើក ដែល​បង្ហាញថា​អវិជ្ជមាន​។ ក្រោយមក បុគ្គលិក​បម្រើការ​លើ​យន្តហោះ​រូបនេះ បានស្នើ​មក​ដា​ក់ច​ត្តា​ឡី​ស័ក​នៅផ្ទះ ប៉ុន្តែ​ក្រោយមក មាន​ផ្ទុក​វីរុស​តែម្ដង​។

​សូមជម្រាបថា កន្លងទៅ ប្រទេសវៀតណាម បានដាក់​ចេញ​ចំណាត់ការ​ជាច្រើន ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩​។ គ្រាន់តែ​ផ្ទុះ​កូ​វីដ​-១៩​ឡើង នៅក្នុង​ទីក្រុង​ដា​ណា​ង រដ្ឋាភិបាល​ទីក្រុង​ហាណូយ បាន​បញ្ជា​ឲ្យ​បិទ​ក្រុង មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ កន្លែង​កម្សាន្ត និង​មុខ​ជំនួញ​មួយចំនួន​ជាដើម​។

​គួរបញ្ជាក់ថា បើគិត​មក​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកាម្សិលមិញនេះ ប្រទេសវៀតណាម​ មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​សរុប​ចំនួន ១៣៤៧​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៣៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​វិញ​មាន​ចំនួន ១១៧៩​នាក់​៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print