ភ្នំពេញ៖ លោកសុខពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូលពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ ណែនាំ និងចែកសេចក្តីណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩។
ជាក់ស្តែងនៅវេលាម៉ោង៣ និង ០០ នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ លោកចាន់គន្ថេត អភិបាលរងខណ្ឌដូនពេញ សហការជាមួយក្រុមការងារមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ដឹកនាំដោយលោក គឹម ចាន់ណាវុទ្ធ អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ណែនាំដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញទាំងមូល។
លោក សុខពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ មានប្រសាសថា ការចុះត្រួតពិនិត្យ និងចែកសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០០៩/២០ សណន ស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញ ដល់ម្ចាស់ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន ចំនួន១២ទីតាំង ក្នុងនោះមានដូចខាងក្រោម÷
១-ហាងកាហ្វេ Amazon ២-ហាងកាហ្វេ DOI CHAANG ៣-ហាង The Pizza Company ៤-ហាង ផាម កាហ្វេ ៥-ហាង មីហឹរ Seoul ៦-អាហារដ្ឋាន កាល់ម៉ែត្រ បុទុមសមុទ្រ ៧-ភោជនីយដ្ឋាន សេលីប១ ៨-ភោជនីយដ្ឋាន ឌឺ ហ្គាដិន ៩-ភោជនីយដ្ឋាន សេលីប២ ១០-ហាង KF C ១១-ភោជនីយដ្ឋាន Santa Fe ១២-ភោជនីយដ្ឋាន Le Seoul។ ដោយ ៖ រ៉ារ៉ា