ក្រុម​ការងារចម្រុះខណ្ឌដូនពេញសហការជាមួយក្រុមការងារមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បន្តចុះណែនាំ ដល់អាហារដ្ឋានក្នុងមូលដ្ឋាន ដើម្បីបង្កា និងជំងឺកូវីត-19

ចែករំលែក៖

ភ្នំពេញ៖ លោកសុខពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូលពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ ណែនាំ​ និងចែកសេចក្តីណែនាំ​របស់រដ្ឋបាល រាជធានីភ្នំពេញ ស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩។

ជាក់ស្តែងនៅវេលាម៉ោង៣ និង ០០ នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០  លោកចាន់គន្ថេត អភិបាលរងខណ្ឌដូនពេញ​ សហការជាមួយក្រុមការងារមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ដឹកនាំដោយ​លោក​ គឹម​ ចាន់ណាវុទ្ធ​ អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ណែនាំដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញទាំងមូល។

លោក សុខពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ មានប្រសាសថា ការចុះត្រួតពិនិត្យ និងចែកសេចក្តីណែនាំ​របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០០៩/២០ សណន ស្តីពីការទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញ ដល់ម្ចាស់ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន​ ចំនួន១២ទីតាំង ក្នុងនោះមានដូចខាងក្រោម÷

១-ហាងកាហ្វេ Amazon     ២-ហាងកាហ្វេ DOI CHAANG     ៣-ហាង​ The Pizza Company ៤-ហាង​ ផាម កាហ្វេ     ៥-ហាង​ មីហឹរ Seoul     ៦-អាហារដ្ឋាន​ កាល់ម៉ែត្រ បុទុមសមុទ្រ     ៧-ភោជនីយដ្ឋាន សេ​លីប១    ៨-ភោជនីយដ្ឋាន ឌឺ​ ហ្គាដិន    ៩-ភោជនីយដ្ឋាន សេលីប២ ១០-ហាង​ KF C     ១១-ភោជនីយដ្ឋាន Santa  Fe ១២-ភោជនីយដ្ឋាន Le​ Seoul។ ដោយ ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print