អគ្គីភ័យឆាបឆេះរោងស្នាក់នៅ ៧ខ្នង និងគ្រឿងចក្រក្រុមហ៊ុនចិនដាំដំឡូងមី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អគ្គីភ័យបានឆាបឆេះរោងស្នាក់នៅកម្មករ រួមទាំងគ្រឿងចក្រ និងសម្ភារៈមួយចំនួនធំ របស់ក្រុមហ៊ុនភាពីម៉ិចនៅការដ្ឋានទី ២៣ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង ៤៥នាទីកណ្ដាលថ្ងៃត្រង់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចជើងភ្នំប្រិយ ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

នៅក្នុងហេតុការណ៍ខាងលើ លោកវរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឱ្យដឹងថា ករណីភ្លើងឆេះនៅការដ្ឋានទី ២៣ ក្រុមហ៊ុនភាពីម៉ិច បណ្ដាលឱ្យខូចខាតរួមមាន រោងកម្មករស្នាក់នៅចំនួន ៧ខ្នង ដែលសង់អំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹក, កុំព្យូទ័រ ១គ្រឿង, ម៉ាស៊ីនភ្លើង ១គ្រឿង, AX កាយដីចំនួន ១គ្រឿង និងអង្ករ ១តោន ។

លោកអធិការបន្តថា ការអគ្គីភ័យឆាបឆេះការដ្ឋានទី ២៣ របស់ក្រុមហ៊ុនភាពីម៉ិច (ចិនដាំដំឡូងមី) បណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួនធំខាងលើនេះ បណ្ដាលមកពីភ្លើងឆេះព្រៃហើយបានរាលមកឆេះតែម្ដង ។

លោកបន្តទៀតថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកហេតុផលឃើញថា ពិតជាបង្កឡើងដោយសារភ្លើងឆេះព្រៃ ពិតប្រាកដមែន គ្រានោះកម្មករច្រើននាក់ និងកម្លាំងអាជ្ញាធរបាន​ជួយអន្តរាគមន៍ និងបាញ់ទឹកពន្លត់ផងដែរ ប៉ុន្ដែនៅក្នុងហេតុការណ៍ខាងលើនេះ មិនមានមនុស្សណាម្នាក់រងរបួសនោះទេ ៕

IMG-20160218-WA0003

IMG-20160218-WA0000

IMG-20160218-WA0002

IMG-20160218-WA0001

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print