ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែនៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលប្រេីប្រាស់ថវិការបស់មូលនិធិភូមិសង្កាត់នោះ ពេលនេះស្ថាបនាបាន៩០ភាគរយហេីយដេីម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វេីដំណេីរ។
លោកវ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានប្រាប់ឲ្យដឹងថា ផ្លូវខាងលេីមានទទឹង៦ម៉ែត្រ និងបណ្តោយប្រវែង៤០០ម៉ែត្រ ដោយប្រេីប្រាស់ថវិកាមូលនិធិភូមិឃុំសង្កាត់។
សូមរំលឹកផងដែរថា កន្លងមកផ្លូវខាងលេីជាផ្លូវលំមានជង្ហុកច្រេីនពិបាកដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរនិងការរស់នៅ។ ដោយសារតែឃេីញផលពិបាករបស់ប្រជាពលរដ្ឋបែបនេះទេីបរដ្ឋបាលសង្កាត់ចោមចៅទី៣ ស្ថាបនាចាក់ជាផ្លូវបេតុងដេីម្បីសម្រួលការធ្វេីដំណេីរដល់ប្រជាពលរដ្ឋ។
រហូតមកដល់ពេលនេះការស្ថាបនាបានហើយរួចរាល់៩០ភាគរយហេីយ។ រដ្ឋបាលចោមចៅទី៣ សូមណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាផ្លូវខាងលេីនេះឲ្យគង់វង្សនិងប្រេីប្រាស់បានយូរអង្វែង៕ដោយ សុខាសែនជ័យ