រថយន្តសាំយ៉ុងបេីកលឿនទៅបុកម៉ូតូជនជាតិចិនដួលរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសាំយ៉ុងបេីកបរលឿនជ្រុលទៅបុកម៉ូតូជនជាតិចិនកំពុងតែជិះម្នាក់ឯងបត់ឆ្លងផ្លូវដួលរបួសធ្ងន់ជេីងម្ខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចតាមបណ្តោយផ្លូវអូសុីអាយសុី ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-6912 បេីកដោយបុរសម្នាក់។ចំណែកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CO-9727 បេីកដោយបុរសជនជាតិចិនម្នាក់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុម៉ូតូបានបេីកបរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងជិតផុតទៅហើយក៏ស្រាប់តែមានរថយន្តមួយគ្រឿងបានបេីកបរក្នុងទិសដៅពីជេីងទៅត្បូងតាមបណ្តោយមហាវិថីអូសុីអាយសុីក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកម៉ូតូបណ្តាលឱ្យដួលរងរបួសជេីងស្តាំធ្ងន់ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print