រំឮកខ្លះៗពីប្រវត្តិ « ភ្នំ គូលែន»

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភព​Heritages Dairy- បេតិកភណ្ឌ​ប្រចាំថ្ងៃបានអោយបញ្ជាក់ថា៖ តំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ស្រះដំរី។ ភ្នំ គូលែន គឺជាបេតិកភណ្ឌធម្មជាតិ ពីព្រោះធម្មជាតិ បានបង្កើតឡើងរាប់ម៉ឺនឆ្នាំ។
អង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ បានសរសេរថា មានតំបន់​ការពារបុរាណដ្ឋាន ០៥ តំបន់នៅភ្នំ គូលែន។ វគ្គនេះ សូមជូនតំបន់បុរាណដ្ឋាន ស្រះដំរី។ តំបន់នេះ មានបុរាណដ្ឋាន ៦ រួមមាន ស្រះដំរី (កសាង នៅសតវត្ស ទី ៩ នៃ គ.ស) ពើងប្រចៀវ ព្រះគោ ស្នាមសសរ ស្រះថ្មបាយក្រៀម និងទំនប់ទឹក ហើយប្រភេទបុរាណដ្ឋានទាំង ៦ នេះ ឈ្មោះថា ពើង។ ដូនតា បានឆ្លាក់ថ្មធម្មជាតិ នៅទីនោះ ជារូបសត្វដំរី សត្វតោ សត្វខ្លា សត្វគោ បានកសាងស្រះ និងទំនប់ទឹក។ លើពោះសត្វដំរី មានអក្សរចារឹក និង​នៅពើងប្រចៀវ មានគំនូរ បុរាណ។ ស្នាដៃទាំងនេះ ហៅថា បេតិកភណ្ឌវប្បធម៌។

ស្រះដំរី ស្ថិតនៅលើភ្នំ គូលែន ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ យុវជនរស់នៅលើភ្នំ គូលែន រង់ចាំជូនភ្ញៀវទៅមើលស្រះដំរី។ មានផ្ទះសំណាក់សហគមន៍។ មានជនជាតិបរទេស​ស្នាក់នៅទីនោះ ជាមួយភរិយា និងកូនៗជាទីស្រលាញ់។ សូមជួយលើកស្ទួយជីវភាពរបស់ សហគមន៍មូលដ្ឋាន តាមរយៈការកំសាន្តនៅទីនោះ។

ក្រុមការងារបានថតនៅខែកុម្ភៈ ឆ្នាំ២០២០។ សូមជូនពរសុខភាពល្អ សុភមង្គល និងគ្មានជំងឺកូវីដ-១៩ ក្នុងសហគមន៍យើង។
មានសំណួរ តើហេតុអ្វី អាជ្ញាធរអប្សរា អាជ្ញាធរស្រុក មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ឱ្យដាក់រូប រាមលក្ខណ៍-ជប់លក្ខណ៍ (មិនមាន ក្នុងបញ្ជីវត្ថុបុរាណ ភ្នំ គូលែន) នៅម្តុំស្រះដំរី?

ប្រភព៖ ​Heritages Dairy

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print