ក្រសួងអប់រំជូនដំណឹងស្ដីពីការផ្អាកការហាត់ប្រាណ និងលេងកីឡាគ្រប់ប្រភេទ និងផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិ ៧ថ្ងៃ(០៧-១២ ធ្នូ )

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានសហព័ន្ធកីឡាជាតិ បុគ្គលិកអប់រំក្រោមឱវាទអគ្គនាយកដ្ឋានកីឡា និងសាធារណជនទាំងអស់ ដែល ហាត់ប្រាណ ឬលេងកីឡា និងហាត់ហ្វឹកហ្វឺនក្នុងបរិវេណពហុកីឡដ្ឋានជាតិ មេត្តាជ្រាបថា៖ ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល ក្នុងការយកទីតាំងពហុកីឡដ្ឋានជាតិសម្រាប់ប្រមូលសំណាកធ្វើតេស្តលើកទី២នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡាសម្រេច ផ្អាកការហាត់ប្រាណ ការលេងកីឡា ការហាត់ហ្វឹកហ្វឺនកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ បុគ្គលិកអប់រំដែលមានទីតាំងបម្រើការងារក្នុងបរិវេណពហុកីឡដ្ឋានជាតិត្រូវបន្តធ្វើការតាមអនឡាញ ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print