អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា១០គ្រួសារ និងពលរដ្ឋមានជីវភាពខ្វះខាត១០គ្រួសារ​ រស់នៅសង្កាត់បឹងត្របែក

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃសុក្រ៤រោចខែមិគសិរឆ្នាំជូតទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ខែធ្នូ ឆ្នាំ២០២០នេះ នៅបរិវេណសង្កាត់បឹងត្របែកក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា១០គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារសរុបចំនួន២០គ្រួសារ រស់នៅសង្កាត់បឹងត្របែក

នាឱកាសនោះ ក្នុងនាមតំណាងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល

ជាមួយគ្នានេះ លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងបន្តយកចិត្តទុកដាក់ការពាររក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង

ក្នុងអំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖អង្ករ២០គីឡូក្រាម មី១០កញ្ចប់ ទឹកត្រី២ដប ទឹកសុីអុីវ២ដប ស្ករស១គីឡូក្រាមទឹកដោះគោ១កំប៉ុងត្រីខ៣កំប៉ុង អាល់កុល១ដប ម៉ាស១០ សាប៊ូ១ដុំ និងថវិកាចំនួន២ម៉ឺនរៀល ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print