រដ្ឋបាលខេត្តស្វាយរៀងចេញលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់ថវិកា៥០លានរៀលដើម្បីចែកអ្នកធ្វើចត្តាឡីស័កនៅក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ បានចេញលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការផ្តល់ថវិកាចំនួន៥០លានរៀលដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដែលត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ស្របតាមវិធានការសុខាភិបាល។

រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ក្នុងលិខិតនោះថា៖ «ការជួយឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេលនេះ គឺពិតជាសបញ្ជាក់ឱ្យឃើញកាន់តែប្រត្យក្សថែមទៀត ពីការយកចិត្តទុកដាក់របស់សម្តេចតេជោអំពីសុខទុក្ខ និងតម្រូវការ របស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់ដែលបានជួបប្រទះនូវការលំបាក ហើយដែលជំនួយឧបត្ថម្ភដ៏ថ្លៃថ្លានេះមិនត្រឹមតែជួយឧបត្ថម្ភគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងអំឡុងពេលនៃការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ប៉ុណ្ណោះទេប៉ុន្តែក៏នឹងជាចំណែកមួយដ៏សំខាន់ចូលរួមពង្រឹងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ជាពិសេសនៅក្នុងពេលបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»។

គួររំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចទម្លាក់ថវិកាជាង១ពាន់លានរៀលទៅកាន់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងបានកំណត់សម្រេចផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀលក្នុងរយៈពេល១៥ថ្ងៃនៃការធ្វើចត្តាឡីស័ក ស្មើនឹង២ម៉ឺនរៀលក្នុងមួយថ្ងៃ។ ទឹកប្រាក់ដែលប្រមុខរាជរដ្ឋាភិបាលទម្លាក់ទៅកាន់សាលារាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេស សរុបមានចំនួន ១,១៧០,០០០,០០០រៀល៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print