ឆ្នាំ២០២០ គឺជាពេលវេលាលំបាកបំផុតសម្រាប់ប្រទេសជុំវិញពិភពលោក ដោយសារតែការឆ្លងរាលដាលកូវីដ១៩។ ជាមួយគ្នានោះសេដ្ឋកិច្ចបណ្តាប្រទេសក៏ត្រូវធ្លាក់ចុះផងដែរ ដោយសារតែការបិទប្រទេស។ ប៉ុន្តែវិស័យឧស្សាហកម្មសព្វាវុធរបស់អាមេរិកនៅតែដំណើរការល្អ ដោយអាមេររិកលក់អាវុធទៅឲ្យប្រទេសជាសម្ព័ន្ធមិត្ត នាំមកនៅប្រាក់ចំណុលដល់ទៅ១៧៥ពាន់លានដុល្លារ គឺកើនឡើងដល់ទៅ២,៨ភាគរយ បើប្រៀងធៀមនិងឆ្នាំ២០១៩។
កាលពីថ្ងៃទី៤ខែធ្នូ មន្ទីរបញ្ចកោណអាមេរិក បានប្រកាសឲ្យដឹងថា រដ្ឋាភិបាល បានអនុម័តលក់អាវុធទៅឲ្យប្រទេសជាសម្ព័ន្ធមិត្តមានតម្លៃជាង១៧៥លានដុល្លារ គិតក្នុងរយៈពេលពី ថ្ងៃទី ១ខែតុលាឆ្នាំ២០១៩ ដល់ថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០២០។ គឺកើនដល់ទៅ៥ពាន់លានដុល្លារប្រើប្រៀបធៀបឆ្នាំ២០១៩
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រាក់ចំណូលភាគច្រើនពីការលក់យន្តហោះចម្បាំង កាំជ្រួចមីស៊ីល នាំផ្លូវ។ ប្រទេសជាច្រើនជុំវិញពិភពលោក ចង់ទិញអាវុធពីក្រុមហ៊ុនLockheed Martin និង Raytheon របស់អាមេរិក ។
ជប៉ុនជាប្រទេសដែលដែលទិញអាវុធពីអាមេរិកច្រើនបំផុតនៅក្នុងឆ្នាំ២០២០ បានបញ្ជារទិញយន្តហោះអាមេរិកដល់ទៅ៦៣គ្រឿងប្រភេទ F-35 ពីក្រុមហ៊ុនLockheed Martin មានតម្លៃ ២៣ ពាន់លានដុល្លារ ។ ក្រៅពីនេះគឺប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងអារ៉ាប់ ដែលមានអារ៉ាប៊ីសាអូឌីតជាដើម៕
កងនាវាចរ F-35 របស់កងនាវាចរអាម៉េរិកធ្វើការនិងប្រតិបត្តិការនៅលើនាវាជ្រៅ ៗ ។ រូបថត៖ thoidai