អាមេរិក​លក់អាវុធមានតម្លៃជាង​១៧៥ពាន់លានដុល្លារ​ក្នុងឆ្នាំ​២០២០

ចែករំលែក៖

ឆ្នាំ២០២០ គឺជាពេលវេលាលំបាកបំផុត​សម្រាប់ប្រទេសជុំវិញពិភពលោក ដោយសារតែការឆ្លងរាលដាលកូវីដ​១៩។ ជាមួយគ្នានោះសេដ្ឋកិច្ចបណ្តាប្រទេសក៏ត្រូវធ្លាក់ចុះផងដែរ ដោយសារតែការ​បិទប្រទេស​។ ប៉ុន្តែវិស័យឧស្សាហកម្មសព្វាវុធរបស់អាមេរិកនៅតែដំណើរការល្អ​ ដោយអាមេររិកលក់អាវុធទៅឲ្យប្រទេសជាសម្ព័ន្ធមិត្ត នាំមកនៅប្រាក់ចំណុលដល់ទៅ​១៧៥ពាន់លានដុល្លារ គឺកើនឡើងដល់ទៅ​២,៨ភាគរយ បើប្រៀងធៀមនិងឆ្នាំ​២០១៩។

កាលពីថ្ងៃទី​៤ខែធ្នូ មន្ទីរបញ្ចកោណអាមេរិក ​បានប្រកាសឲ្យដឹងថា រដ្ឋាភិបាល បានអនុម័តលក់អាវុធទៅឲ្យប្រទេសជាសម្ព័ន្ធមិត្ត​មានតម្លៃជាង​១៧៥លានដុល្លារ ​គិតក្នុងរយៈពេល​ពី ថ្ងៃទី ១ខែតុលាឆ្នាំ​២០១៩ ដល់ថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០២០។ គឺកើនដល់ទៅ​៥ពាន់លានដុល្លារ​ប្រើប្រៀបធៀបឆ្នាំ​២០១៩
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រាក់ចំណូលភាគច្រើនពីការលក់យន្តហោះចម្បាំង កាំជ្រួចមីស៊ីល នាំផ្លូវ។ ប្រទេសជាច្រើនជុំវិញពិភពលោក ចង់ទិញអាវុធពីក្រុមហ៊ុនLockheed Martin និង Raytheon របស់អាមេរិក ​។
ជប៉ុនជាប្រទេសដែលដែលទិញអាវុធពីអាមេរិកច្រើនបំផុត​នៅក្នុងឆ្នាំ​២០២០ បានបញ្ជារទិញយន្តហោះអាមេរិក​ដល់ទៅ​៦៣គ្រឿង​ប្រភេទ F-35 ពីក្រុមហ៊ុន​Lockheed Martin មានតម្លៃ ២៣ ពាន់លានដុល្លារ ។ ក្រៅពីនេះគឺប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងអារ៉ាប់ ដែលមានអារ៉ាប៊ីសាអូឌីតជាដើម៕

...


កងនាវាចរ F-35 របស់កងនាវាចរអាម៉េរិកធ្វើការនិងប្រតិបត្តិការនៅលើនាវាជ្រៅ ៗ ។ រូបថត៖ thoidai

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print