មានជម្លោះជាមួយមិត្តប្រុស ស្ត្រីជនជាតិចិនជាបុគ្គលិកចុងភៅសណ្ឋាគារអូរស្មាច់ម្នាក់លោតពីជាន់ទី២សម្លាប់ខ្លួន

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មាន​ជ័​យ៖ ស្ត្រីជន​ជាតិចិន​ម្នាក់ ជា​បុគ្គលិក​ចុងភៅ​នៅ​សណ្ឋាគារ​អូរ​ស្មាច់ បាន​លោត​សម្លាប់ខ្លួនពីអគារជាន់ទី២ បង្ក​ការភ្ញាក់ផ្អើល​
កាលពីម៉ោង២ រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០នៅ​សណ្ឋាគារ អូរ​ស្មាច់ ស្ថិតនៅភូមិ អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ។
ស្ត្រី​រងគ្រោះ មាន ឈ្មោះ លី យី (LI YI) កាន់​លិខិតឆ្លងដែន លេខ EJ១៤៨៧១៥០ ចូលមកប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ មានមុខ​របរ បុគ្គលិក​ចុងភៅ ​។
ស្ត្រីរូបនេះបាន​លោត​ពី​ជា​ន់ទី​២ របួសធ្ងន់ ត្រូវបាន​បញ្ជូន តាម​រថយន្ត​សា​មុយយកមកសង្គ្រោះ នៅ​មន្ទីរ​ពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ ខេត្តសៀមរាប​។ ប៉ុន្តែ​អកុសល បញ្ជូន​បាន​ដល់​ពាក់​កណ្តាលផ្លូវ ក្នុងស្រុក​ពួក ខេត្តសៀមរាប ក៏បាត់បង់ជីវិតទៅ។
ទាក់ទិនការធ្វើអត្តឃាតរបស់ស្រីរូបនេះត្រូវនានមិត្តប្រុសរបស់គាត់ឈ្មោះ ZHANG FEFENGB ជាជនជាតិចិន កាន់​លិខិតឆ្លងដែន លេខ EC១២១៧៩៥៣ បានឱ្យដឹងថា​ពួកគេ​ទាំងពីរ​នាក់ ស្នាក់នៅ​បន្ទប់​លេខ​២៣០៥ ក្នុង​សណ្ឋាគារ​អូរ​ស្មាច់ ខេត្តខេត្តឧត្តរមានជ័យ។ នៅថ្ងៃកើតហេតុពួកគាត់បាន​ឈ្លោះប្រកែក​គ្នា ហើយរហើយរហូតដល់វេលាម៉ោងខាងលើស្រាប់តែ ឈ្មោះ LI YI បានលោតពីលើអគារជាន់ទី២សម្លាប់ខ្លួនតែម្តង ។
ក្រោយមកសមត្ថកិច្ច​ជំនាញ និង​លោក​វេជ្ជបណ្ឌិត គង់ រិទ្ធី គ្រូពេទ្យ អម​តុលាការ​បាន​ចុះធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ ទ្រុត​លលាដ៍ក្បាល (​ធ្លាក់​ទី​ខ្ពស់​)​។ ក៏ប៉ុន្តែ រូបថត​របស់​សាកសព ស្ត្រី​រងគ្រោះ ជាំភ្នែក​ម្ខាង ហាក់ដូចជា​ត្រូវគេ​វាយ ។​  សាកសព​ស្ត្រី​រងគ្រោះ ត្រូវបាន​រៀបចំ​បញ្ជូន​ទៅ​តម្កល់ទុក​បណ្តោះ អាសន្ន នៅ​វត្ត​ស្ទឹងមានជ័យ ក្នុងរាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុមគ្រួសារ និង​ស្ថានទូត​ចិន​តើមានវិធានការណ៍បែបណាបន្តទៀត៕
ដោយ÷ ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print