ខេត្តឧត្តរមានជ័យ៖ ស្ត្រីជនជាតិចិនម្នាក់ ជាបុគ្គលិកចុងភៅនៅសណ្ឋាគារអូរស្មាច់ បានលោតសម្លាប់ខ្លួនពីអគារជាន់ទី២ បង្កការភ្ញាក់ផ្អើល
កាលពីម៉ោង២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នៅសណ្ឋាគារ អូរស្មាច់ ស្ថិតនៅភូមិ អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ស្ត្រីរងគ្រោះ មាន ឈ្មោះ លី យី (LI YI) កាន់លិខិតឆ្លងដែន លេខ EJ១៤៨៧១៥០ ចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មានមុខរបរ បុគ្គលិកចុងភៅ ។
ស្ត្រីរូបនេះបានលោតពីជាន់ទី២ របួសធ្ងន់ ត្រូវបានបញ្ជូន តាមរថយន្តសាមុយយកមកសង្គ្រោះ នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ខេត្តសៀមរាប។ ប៉ុន្តែអកុសល បញ្ជូនបានដល់ពាក់កណ្តាលផ្លូវ ក្នុងស្រុកពួក ខេត្តសៀមរាប ក៏បាត់បង់ជីវិតទៅ។
ទាក់ទិនការធ្វើអត្តឃាតរបស់ស្រីរូបនេះត្រូវនានមិត្តប្រុសរបស់គាត់ឈ្មោះ ZHANG FEFENGB ជាជនជាតិចិន កាន់លិខិតឆ្លងដែន លេខ EC១២១៧៩៥៣ បានឱ្យដឹងថាពួកគេទាំងពីរនាក់ ស្នាក់នៅបន្ទប់លេខ២៣០៥ ក្នុងសណ្ឋាគារអូរស្មាច់ ខេត្តខេត្តឧត្តរមានជ័យ។ នៅថ្ងៃកើតហេតុពួកគាត់បានឈ្លោះប្រកែកគ្នា ហើយរហើយរហូតដល់វេលាម៉ោងខាងលើស្រាប់តែ ឈ្មោះ LI YI បានលោតពីលើអគារជាន់ទី២សម្លាប់ខ្លួនតែម្តង ។
ក្រោយមកសមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត គង់ រិទ្ធី គ្រូពេទ្យ អមតុលាការបានចុះធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ទ្រុតលលាដ៍ក្បាល (ធ្លាក់ទីខ្ពស់)។ ក៏ប៉ុន្តែ រូបថតរបស់សាកសព ស្ត្រីរងគ្រោះ ជាំភ្នែកម្ខាង ហាក់ដូចជាត្រូវគេវាយ ។ សាកសពស្ត្រីរងគ្រោះ ត្រូវបានរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះ អាសន្ន នៅវត្តស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតចិនតើមានវិធានការណ៍បែបណាបន្តទៀត៕
ដោយ÷ ប្រាថ្នា