មានវិបត្តិក្នុងគ្រួសារ យុវជនម្នាក់បើក​ម៉ូតូមក​លោតទឹក​សម្លាប់ខ្លួននៅស្ទឹង​ព្រែក​ត្នោត តែគេជួយទាន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជន​ម្នាក់ បាន​បើក​ម៉ូតូ មក​លោតទឹក​សម្លាប់ខ្លួននៅស្ទឹង​ព្រែក​ត្នោតបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០នៅ
ត្រង់ចំណុច​ភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

យុវជនម្នាក់នេះត្រូវបានគេស្គាល់ ឈ្មោះ ស៊ីម ផានិត អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។មុនពេលកើតហេតុយុវជននេះ បាន​បើក​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ស៊េរី២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1P4909 បើកបរ​ពី​ទិស​ខាងជើង ទៅខាង​ត្បូង ។លុះ​បើក​មកដល់ ពាក់កណ្តាល​ស្ពាន ស្រាប់តែ​យុវជន​ខាងលើ បាន​ចត​ម៉ូតូ ចោលលើស្ពានហើយរ​ត់ទៅ​លោតទឹក​ស្ទឹង សម្លាប់ខ្លួន​តែម្តង​  ។​
ភ្លាមនោះ ដោយមាន​ការយកចិត្ត​ទុកដាក់ ពីសមត្ថកិច្ចក្រុងច្បារមន បាន​ចាត់កម្លាំងចុះជួយសង្គ្រោះ​យុវជនខាងលើ ដែល​លោតទឹក​សម្លាប់ខ្លួន​នេះ បាន​ទាន់ពេលវេលា​ហើយស្រង់មកលើគោកចៀសផុតពីសេចក្តីស្លាប់។​

​ក្រោយពី​សង្គ្រោះ​យុវជននេះបាន​ហើយ សមត្ថកិច្ច បាន​យកទៅ​សាកសួរ​នៅ​អធិការដ្ឋា​ន​នគរបាលក្រុង​ច្បារមន និង​ហៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួល​យុវជន​នេះ ទៅ​អប់រំ​វិញ​ ខណ:យុវជនរូបនេះអះអាងថាគេធ្វើបែបនេះព្រោះមានវិបត្តិក្នុងគ្រួសារ៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print