ភ្នំពេញ៖ មិនអីទេនិយម” គឺជាគ្រោះថ្នាក់ ហើយ “ស្លន់ស្លោនិយមហាក់បីដូចជាពិភពលោកនេះរលាយរលត់ ក៏គ្រោះថ្នាក់ដូចគ្នា។ ដូច្នេះ យើងត្រូវប្រឈមនឹងការពិតថា ការរាតត្បាតនៃជំងឺកូវីដ គឺមានហានិភ័យខ្ពស់ ហើយទន្ទឹមនឹងនេះ យើងក៏ត្រូវមានផែនការត្រៀមល្អិតល្អន់ ដើម្បីជៀសវាងភាពស្លន់ស្លោ ពេលអាសន្នធំមកដល់។
ការត្រៀមទាំងឡាយគឺត្រូវមានការសហការទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ។ ពលរដ្ឋគ្រប់រូបត្រូវដឹងថា ជំងឺកូវីដ-១៩នេះគឺអាចព្យាបាលជាសះស្បើយ ហើយករណីមធ្យម និងធ្ងន់មានតិចតួចណាស់។ ពលរដ្ឋត្រូវមានទំនុកចិត្តលើសមត្ថភាពព្យាបាលរបស់ពេទ្យខ្មែរ។
ពលរដ្ឋត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរ ក្នុងការគ្រប់គ្រង និងតាមដានសុខភាពផ្ទាល់ខ្លួន មិនត្រូវឆោឡោ ស្តាប់តាមព័ត៌មានមិនពិត ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះទេ៕
ប្រភព៖ ទទក
...