ភ្នំពេញ៖ ដើម្បីការការចម្លងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលបន្តអំពាវនាវជាថ្មីម្តងទៀត ដល់បុគ្គលទាំងឡាយនៅតាមរាជធានីខេត្តដែលដឹងខ្លួនថា បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលពីរនាក់ (គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះតាំង សេវិនអាប់ អាយុ៤២ឆ្នាំ គិតចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្ត យកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្តដែលលោកអ្នកស្នាក់នៅ បើរាជធានីភ្នំពេញសូមមកធ្វើតេស្តនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈរាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ។
ថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាស រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ទៀត ដែលឆ្លងពីបុគ្គលិកហាង Pedro ខណៈមានអ្នកជាសះស្បើយម្នាក់។ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់៕
ដោយ៖ សិលា