នគរបាលរាជធានីភ្នំពេញអរគុណពលរដ្ឋល្អដែលបានសហការរាយការណ៍ជូនសមត្ថកិច្ច​

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋដែលបានរាយការណ៍អំពីករណីមានមនុស្សមួយក្រុមតែងតែជួបជុំប្រេីប្រាស់គ្រឿងញៀនភ្លាម ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានបន្តដល់កម្លាំងជំនាញ​ដេីម្បីចុះដល់ទីតាំងភ្លាមៗ​ នៅវេលាម៉ោង ២១:៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ដោយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគ បានសហការជាមួយនឹងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌចុះទៅដល់គោលដៅ ដែលប្រជាពលរដ្ឋបានខំមិនចូលក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានការជួបជុំប្រើប្រាស់គ្រឿងញៀននៅចំណុចផ្ទះលេខ៤៨ ផ្លូវលេខ២២៧ ក្រុម៥៣ ភូមិ៩ ក្នុងសង្កាត់ផ្សារដើមគ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស៤នាក់ ប្រុស២ ស្រី២ និងវត្ថុតាងរួមមានដាវសាមូរ៉ៃកែច្នៃចំនួន៥ដើម,
កាំបិតបុ័ងតោចំនួន១, កាំភ្លើងជ័រមួយដើម និងស្លាកលេខចំនួន១។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វេីការសាកសួរបន្ថែមដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់​ ៕
ដោយ៖ សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print