អង់គ្លេសបញ្ជូនយន្តហោះចម្បាំងទៅស្ទាក់យន្តហោះទម្លាក់គ្រាប់រុស្ស៊ីុ២គ្រឿង

ចែករំលែក៖

យន្តហោះចម្បាំងរបស់អង់គ្លេសបានទៅស្ទាក់សយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ីុពីគ្រឿងដែល​ហោះហើរនៅក្បែរដែនអាកាសប្រទេសអង់គ្លេស ជាសកម្មភាពដ៏គ្រោះថ្នាក់បំផុត។

ហេតុការខាងលើកើតឡើងនៅថ្ងៃទី​១៧ខែកុម្ភៈ កម្លាំងទាហានអាកាសអង់គ្លេសបានព្រមាន​ហើយបញ្ចូនយន្តហោះចម្បាំងប្រភេទ​Typhoon ទៅរារាំងយន្តហោះទម្លាក់គ្រាប់ល្បឿនលឿន​របស់រុស្ស៊ី។

កន្លងមកយន្តហោះចម្បាំងប្រភេទនេះត្រូវបានអង់គ្លេសបញ្ចូនទៅកាន់ប្រទេសស៊ីរីដើម្បី​បំពេញ​ប្រតិបត្តិការវាយប្រហារតាមដែនអាកាសទៅលើក្រុមអិស្លាមបង្កើតរដ្ឋ។

អ្នកនាំពាក្យកម្លាំងទាហានអាកាសរុស្ស៊ីបានបញ្ជាក់ថាៈ ហេតុការខាងលើមិនមែនជារឿងកម្រ​កើតឡើងនោះឡើយកន្លងមកនៅខែវិច្ឆិកា ​ឆ្នាំ​២០១៥​ក៏មានហេតុការបែបនេះកើតឡើងផងដែរ​។ ក្នុងរយៈពេលមួយឆ្នាំ​កន្លងមកយន្តហោះចម្បាំងអង់គ្លេសបានហោះហើរទៅរារាំងយន្តហោះរបស់រុស្ស៊ីដល់ទៅ​២០លើក​ដែលហោះហើរចូលដែនអាកាសអង់គ្លេស៕

image

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print