ខេត្តព្រះសីហនុ៖ បុគ្គលិកបំរើការនៅកាសុីណូ ប៉ាវម៉ាយ (អតីត:សណ្ឋាគារឆ្នេរសមុទ្រ)បានប្រាប់ថាថៅកែកាសុីណូ មួយនេះបានខកខានក្នុងការបើកប្រាក់បៀវត្យន៍ប្រចាំខែដល់ពួកគាត់ចំនួន៨ថ្ងៃមកហើយ តាមទម្លាប់ក្រុមហ៊ុនកាសុីណូនេះបើកប្រាក់ខែដល់បុគ្គលិកទាំងអស់នៅរៀងរាល់ថ្ងៃទី១០ ។
សេចក្តីរាយការណ៌បានប្រាប់ទៀតថាបើក្រុមហ៊ុនកាសុីណូរឺក៌ថៅកែ នៅតែព្យាយាមពន្យាពេលមិនព្រមបើកប្រាក់ខែដល់ក្រុមបុគ្គលិកទៀត នោះពួកគាត់និងជួបជុំគ្នាធ្វើបាតកម្មតវ៉ា។សូមបញ្ជាក់ថាបុគ្គលិកបំរើការងារនៅក្នុងកាសីុណូ ប៉ាវម៉ាយ ទាំងអស់មានចំនួនជាង៤០០នាក់ ៕
...
ដោយ៖ ឆ្លាម សមុទ្រ