កម្លាំងនគរបាលកំពង់ឆ្នាំងឃាត់មនុស្ស ៣នាក់ រកឃើញថ្នាំញៀន១០កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៣នាក់ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្រុកសាមគ្គីមានជ័យ និងក្រុងកំពង់ឆ្នាំង បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពប្រើប្រាស់ និងចែកចាយថ្នាំញៀននៅពីរកន្លែងផ្សេងគ្នា ក្នុងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ករណីទី១ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ឃាត់បានជនសង្ស័យចំនួន២នាក់ នៅចំណុចវត្តយាយទេព ស្ថិតនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង វេលាម៉ោងប្រមាណជាង១រសៀល ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់បាននេះម្នាក់ ឈ្មោះទី១.សឿង សិលា អាយុ១៩ឆ្នាំមានទីលំនៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង។ ទី២.វិបុល រតនា ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង  ក្នុងពេលឃា់តខ្លួនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំប្រភេទម៉ាទឹកកក ០១កញ្ចប់ ។

ចំណែកឯករណីទី២ វេលាម៉ោង១៧ និង៣០នាទី សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យសហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ជាមុខសញ្ញាមួយ ដែលសមត្ថកិច្ចបានធ្វើការតាមដានជាយូរណាស់មកហើយ។

ជនសង្ស័យដែលធ្វើការឃាត់ខ្លួននេះមានឈ្មោះ អ៊ុន ផល្លី ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិមានក ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុក និងចែកចាយសារធាតុញៀនខុសច្បាប់។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញនូវថ្នាំញៀនប្រភេទម៉ាទឹកកចំនួន៩កញ្ចប់ ។

សមត្ថកិច្ចបានអោយដឹងថា ការបង្ក្រាបគ្រឿងញៀនទាំងពីរករណីនេះ គឺធ្វើឡើងដោយមានកិច្ចសហការជាមួយប្រជាពលរដ្ឋដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យ ហើយដាក់កម្លាំងឃ្លាំមើល និងព័ទ្ធចាប់តែម្តង ។

នៅពេលនេះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕

12729012_543874542450091_4569972612195418381_n

12705422_544121319092080_2356676829542775496_n

12688196_544121355758743_7198577125969778409_n

9872_544121375758741_1762989140965845684_n

...

ដោយ៖ ចន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print