ភ្នំពេញ៖ ទីបំផុត! ស្គាល់អត្តសញ្ញាណ អ្នកទារលុយចំណងដៃ រៀបការដែលឈ្លោះគ្នាផ្អើលបណ្ដាញសង្គមហ្វេសប៊ុកនោះហើយ បន្ទាប់ពីបុរសម្នាក់បានបង្ហោះ Shoot screen ឆាតឆ្លើយឆ្លងរវាងខ្លួន និងម្ចាស់កម្មវិធីមង្គលការ បង្កការវែកញ៉ែកពេញបណ្តាញសង្គម កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារភាគីម្ចាស់ដើមកាទទូច សុំឱ្យសងចំណងដៃ ឯខាងអ្នកជំពាក់ថាអត់លុយព្រោះកូវីដ១៩ ចាំកម្មវិធីលើកក្រោយចាំហៅទៀត។
ជាក់ស្តែងក្រោយពីជជែករួចខាងភាគីជំពាក់ចំណងដៃ ក៏បានបង្ហោះសារយ៉ាងឆ្លើយតបគ្នាយ៉ាងដូច្នេះថា៖ «ពីខ្ញុំអ្នករត់ ផាសអាប់ បង់រំលោះថ្ងៃនេះខ្ញុំចង់បញ្ចេញ បញ្ហាមួយដែលខ្ញុំជឿថា បងប្អូនគ្រប់គ្នា មិនដែលជួបមិនដែលឮ ទុកជាមេរៀនសម្រាប់បងប្អូនយើងកុំឱ្យជួបប្រទះដូចខ្ញុំពាក្យសុំទោស សុំអធ្យាយស្រ័យបានប្រើឆ្លើយឆ្លងតាមរយៈ Facebook Chart រួចហើយ នៅឡើយគេមិនយោគយល់ និងលើកលែងទោះបីវាត្រឹមជាការខកខានមិនបានចូលរួម ពិធីកាត់ចំណងដៃមួយ (ថ្ងៃទី២៩ វិច្ឆិកា ២០២០) ជាថ្ងៃដែលផ្ទុះកូវីដខ្លាំង ដែលធ្វើឱ្យមនុស្សម្នាក់ៗខ្លាចរអាសឹងតែមិនហ៊ានចេញពីផ្ទះ។
ប៉ុន្មានថ្ងៃបន្ទាប់សារមកពីគូរស្នេហ៍ភរិយាថ្មីនោះ បានមកតាមទារលុយចំណងដៃ ដែលខ្ញុំបាទជំពាក់កាលពីឆ្នាំ២០១៧ របស់គាត់ទាំងពីរនាក់ចំនួន 30$ ទោះបីជាខ្ញុំបានបញ្ជាក់ពីហេតុផលយ៉ាងណា ហាក់បីដូចជាគ្មានបានផល ប្រៀបបានដូចជាអ្នកចងការប្រាក់មកទារពីកូនបំណុលដូចដែលមាននៅខាងក្រោមស្រាប់ (សុំអត់បញ្ចេញឈ្មោះ)។ ខ្ញុំបានសន្សំលុយពីការសម្ងំរត់ PassApp មក 3-4ថ្ងៃមកនេះ មិនទាន់គ្រប់40$ទេ ព្រោះអត់មានមនុស្សជិះ ខ្លាចកូវីដ១៩ តែទោះជាយ៉ាងណា ក៏ខ្ញុំរកគេឱ្យគ្រប់ចំនួនសងគេហើយ សង្ឃឹមថាផុតកម្មពារនឹងគ្នាចុះ កុំឱ្យជាតិក្រោយជួបគ្នាទៀត។
ប្រភពដដែលបន្តថា សូមផ្តាំផ្ញើទៅបងប្អូនដែលនឹងមានគម្រោងរៀបអាពាណ៍ពិពាណ៍ ឬកម្មពិធីផ្សេងៗនៅពេលខាងមុខ កុំផ្តោតសំខាន់លើចំណងដៃពេក ព្រោះការអញ្ញើញភ្ញៀវមិនអាចបាន 100% ដូចការរំពឹងទុកនោះទេ អ្នកខ្លះគាត់អាចមានទុក្ខធុរៈ ឬថវិការដែលមិនអាចមកចូលរួមបាន សូមអធ្យាស្រ័យឱ្យពួកគាត់ផង គ្មានអ្នកណាចង់ជំពាក់គេទេ ហើយកុំតាមទារគេអី មិនយូរមិនឆាប់ក៏មានកម្មពិធីផ្សេង ហើយអញ្ជើគាត់ម្តងទៀតក៏មិនទាន់យឺតពេលដែរ !!! សូមជួយពិចារណាតាមការគួរ។
ទាក់ទិននឹងបញ្ហានេះដែរ យ៉ាងណាក៏ដោយភាគីម្ចាស់ដើមការ ក៏បានឆ្លើយតបមកវិញថា «អេ! ម៉េចចឹងdear ហើយក្រែង dear ឯងជំពាក់គេហី ពេលគេទារម៉េចបានយកទៅផុសឱ្យល្បី ដើរតួកម្សត់ចឹង? កាលមកអញ្ជើញគេដូចមិនចឹងទេ ដល់ពេលគេការគេអញ្ជើញវិញឆាតក៏មិនreply ហើយមិនខ្ចី seen ទៀតសំខាន់ shoot screen របស់ឯងយកទៅផុសពេញនឹងទៀត បើគិតថាខ្លួនឯងថ្លៃថ្នូរជំពាក់គេសងគេទៅ ព្រោះអារឿងនឹងម្ដងម្នាក់ មានទៅមានមក កុំឃើញតែប្រយោជន៍ខ្លួនឯង ព្រោះកាលអ្នកឯងការ ខ្ញុំយកលុយធ្វើការឱ្យកម្លាំងញើសឈាមប្ដីប្រពន្ធខ្ញុំទៅចង»។
មនុស្សប្រភេទ និងមិនមែនខ្ញុំមិនដែលជួបទេ តែលើកនេះសុំនិយាយតបទៅគាត់វិញចុះ ខ្ញុំមិនបានទារចំណងដៃពីគាត់ទេ តែខ្ញុំគ្រាន់តែចង់ក្រើនរំឮកដល់គាត់ថា កុំធ្វើដាក់ខ្ញុំដូចធ្វើដាក់អ្នកមួយចំនួនទៀតឲ្យសោះ គាត់និយាយថាព្រោះ COVID-19 ok ខ្ញុំក៏មិនបានដាក់កំហិតថ្ងៃឲ្យអ្នកឯងត្រូវតែសងឯណា តែចុះកាលដែលមិនទាន់ Covid អ្នកឯងនៅចាយហុឺហារមិចមិនសងគេផង អ្នកមួយចំនួនផ្សេងទៀត ដែលអ្នកឯងជំពាក់ផងទៅ? អ្នកឯងគិតថាគេមិនដឹងមែន?
ខ្ញុំគិតថាមានអ្នកមួយចំនួនទៀត អ្នកនៅមិនទាន់សងគេវិញផង បែបមើលទៅតែគេមិនហ៊ាននិយាយ។ អ្នកឯងហៅគេដល់តែគេហៅវិញពិបាកយកទៅគិតមើលខ្លួនឯងឲ្យច្បាស់ ទៅថាកាលមិនទាន់ Covid អ្នកឯងប្រើជីវិតហុឺហារ ហើយមានសងចំណងដៃគេឬអត់? ហុឺហារ តែមិនថ្លៃថ្នូរ មនុស្សរបៀបអ្នឯងសមតែខ្លាំងជាងនិងបានត្រូវ។យ៉ាងណាក៏ដោយនេះ គឺជាបញ្ហាដែលមនុស្សមួយចំនួន ក្នុងពេលបច្ចុប្បន្នបានជួបផ្ទាល់ ក៏ជាបទពិសោធន៍ សម្រាប់ប្រិយមិត្តអ្នកអានត្រិះរិះពិចារណាផងដែរ៕ដោយ៖ប្រភពពីហ្វេសប៊ុក