ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃចន្ទទី០៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី កម្លាំងនគរបាល នៃការិយាល័យសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ដែលឈរជើងនៅតាមគោលដៅផ្សារនានាក្នុងរាជធានីភ្នំពេញបានចុះធ្វើការអប់រំ និងផ្សព្វផ្សាយសេចក្តីណែរនាំរបស់ក្រសួងសុខាភិបាលឲ្យដល់ប្រជាពលរដ្ឋនូវវិធានការបង្ការទប់ស្កាត់ កុំឲ្យមានការឆ្លងរាលដាលមេរោគកូវីដ១៩ ដែលកំពុងតែរាតត្បាតដោយត្រូវពាក់ម៉ាស់ និងលាងដៃជាមួយសាប៊ូ ឬអាល់កុលជាប្រចាំ ។
ជាមួយគ្នានោះ អាជ្ញាធរខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសភាពហ្នឹងនរចូលរួមសហការ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ) បើមិនមានការចាំបាច់សូមនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឲ្យបានល្អ និងមិនត្រូវមានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់) នោះឡើយ។
ដោយឡែកប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យ ករណីជំងឺ កូវីដ–១៩ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃឬទូរស័ព្ទលេខ៖ ០១២ ៨២៥៤២៨ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕ដោយ៖ស តារា