អាជ្ញាធរ​តៃវ៉ាន់ ​ពិន័យ​បុរស​ម្នាក់​ ដែល​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​ជា​ទឹកប្រាក់​៣៥០០​ពាន់​ដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់ ត្រូវបានអាជ្ញាធរ​តៃវ៉ាន់ ពិន័យ​ជា​ទឹកប្រាក់​៣៥០០​ពាន់​ដុល្លារ​ ដែល​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​ ក្រោយ​ចេញពី​បន្ទប់​ដោយឡែក​របស់ខ្លួន​៨​វិនាទី​។

​បើតាមមន្ទីរ​សុខាភិបាល​ទីក្រុង Kaohsuing និយាយថា ​បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​ ដែលជា​ពលករ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​សណ្ឋាគារ​មួយកន្លែង​ក្នុង​ទីក្រុង​នេះ​។ បន្ទាប់ពីរូបគេ ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សណ្ឋាគារ ដោយបាន​ដើរចេញ​ពី​បន្ទប់​របស់ខ្លួន​ចំនួន​៨​វិនាទី​។ បន្ថែមពីនេះមន្ទីរ​សុខាភិបាល ក៏​ពិន័យ​រូបគេ​មួយ​សែន​ដុល្លារ​តៃវ៉ាន់ ដែល​ស្មើនឹង​៣៥០០​ដុល្លារ​។​​នេះបើតាមទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​របស់​តៃវ៉ាន់ CNA បានចុះផ្សាយ។

​ក្រោម​នីតិវិធី​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​តៃវ៉ាន់ បុគ្គល​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក មិនត្រូវ​អនុញ្ញាត​ឲ្យ​ចេញពី​បន្ទប់​ឡើយ ទោះ​ចេញ​យូរ​ឬ​ឆាប់​ក្ដី​។អាជ្ញាធរ​សុខាភិបាល​តៃវ៉ាន់ បាន​ប្រាប់​ពួកគេ​ឲ្យ​អនុវត្តតាម​គោលការណ៍​ឲ្យ​ខ្ជាប់ខ្ជួន និង​កុំ​រំពឹងថា រួចខ្លួន​ឲ្យ​សោះ​ពេល​ល្មើស​នោះ​។​

​សូមជម្រាបថា នៅ​ទីក្រុង Kaohsiung សណ្ឋាគារ​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​៥៦ និង​មាន​ជិត​៣០០០​បន្ទប់​។

​តៃវ៉ាន់ ទទួលបាន​ការសរសើ​រ​ច្រើន​ចំពោះ​ការទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងស្រុក​។ មិនមាន​ការបិទ​ទីក្រុង​តឹងរ៉ឹង ឬ​ការ​រឹតត្បិត​សេរីភាព​ខ្លាំង​ឡើយ​នៅ​តៃវ៉ាន់​ខុសពី​ចិន ឬ​តំបន់​ផ្សេង​។ តៃវ៉ាន់​ផ្ដោតលើ​ល្បឿន​ក្នុងការ​គ្រប់គ្រង​ជំងឺ គឺ​ល្បឿន​ទាំង​ការចាត់វិធានការ​ទប់ស្កាត់ទាំង​ការធ្វើ​តេស្ត ទាំង​ការរក​អ្នក​ប៉ះពាល់ និង​ការធ្វើ​ច​ត្តា​ឡី​ស័ត​គត់មត់​ជាដើម​។​

​គួរបញ្ជាក់ថា មកទល់​បច្ចុប្បន្ន តៃវ៉ាន់​គ្មាន​ករណី​ឆ្លង​ក្នុងស្រុក​ច្រើន​ខែ​មកហើយ​។ តៃវ៉ាន់​ដែលមាន​ប្រជាជន​ប្រមាណ​២៣​លាន​នាក់ មាន​ករណី​ឆ្លង​សរុប​មាន​៧១៦ និង​ស្លាប់​៧​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print