គ.ជ.ប ,គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ទូទាំងប្រទេស បាន ទទួលពាក្យបណ្តឹងសរុបចំនួន ១៤០ បណ្តឹង

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអោយដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង

គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ទូទាំងប្រទេស បាន ទទួលពាក្យបណ្តឹងសរុបចំនួន ១៤០ បណ្តឹង ក្នុងនោះនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ បានទទួល ១៣៨ បណ្តឹង និងនៅថ្នាក់ គ.ជ. ប មានបណ្តឹងចំនួន ២ បណ្ដឹង ។ ក្នុងចំណោមបណ្ដឹងទាំង ១៣៨ ដែលមាន នៅថ្នាក់ កបឃ.ស មានបណ្តឹងចំនួន ៧៣ បានប្ដឹងបន្តទៅ ថ្នាក់ គ.ជ.ប ។ ជារួមនៅថ្នាក់ គ.ជ.ប មាន ពាក្យបណ្តឹងចំនួន ៧៥ បណ្តឹង។

ពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ១៣៨ បណ្ដឹង (បណ្តឹងតវ៉ាចំនួន ២ បណ្តឹង និងបណ្តឹងជំទាស់ចំនួន ១៣៦ បណ្តឹង) ដែលទទួលបានពី ៖
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ១១១ បណ្តឹងប្រជាពលរដ្ឋ
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១ បណ្ដឹង លទ្ធផលនៃការដោះស្រាយពាក្យបណ្ដឹងមានដូចខាងក្រោម៖

សម្រេចយល់ព្រមតាមពាក្យបណ្តឹងចំនួន ៥ បណ្តឹងសម្រេចបដិសេធពាក្យបណ្តឹងចំនួន ១៣០ បណ្តឹង ការបដិសេធពាក្យបណ្ដឹង (ពាក្យបណ្ដឹងមិនទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ឬថ្ពស់សិទ្ធិ ឬពាក្យបណ្តឹងមិនមានបញ្ចាក់ព័ត៌មានគ្រប់គ្រាន់ ) ចំនួន ៣ បណ្តឹង
ពាក្យបណ្ដឹងនៅថ្នាក់ គ .ជ.ប មានចំនួនសរុប ៧៥ បណ្ដឹង (ប្ដឹងផ្ដន្ទាទោសចំនួន ២ បណ្តឹង និងប្ដឹង បន្តពីក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៧៣ បណ្តឹង) ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ៦៥ បណ្ដឹង

– ប្រជាពលរដ្ឋចំនួន ១០ បណ្តឹង
ចំពោះពាក្យបណ្ដឹងទាំងអស់នេះ គ .ជ .ប កំពុងត្រួតពិនិត្យ និងសម្រេច។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៕

ដោយ , សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print