ភាគីខ្មែរ-ថៃ ជួបគ្នានៅលើស្ពានព្រំដែន ច្រកអន្តរជាតិប៉ោយប៉ែតលើកដំបូង ក្រោយពីផ្ទុះអំពើហិង្សាដាក់គ្នារវាងអាជីវករខ្មែរនិងសមត្ថកិច្ចថៃនៅផ្សាររ៉ុងក្លឿប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ភាគីខ្មែរ-ថៃ បានដឹកនាំគណៈប្រតិភូមួយក្រុមរៀងៗខ្លួនបានជួបជុំចាប់ដៃ សំណេះ សំណាលនិងពិភាក្សាគ្នានៅលើស្ពានបែកចែកខណ្ឌសីម៉ារវាងប្រទេសកម្ពុជានិងថៃនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឈមទៅនិងច្រកអន្តរជាតិខ្លងឡឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។ កិច្ចពិភាក្សារវាង ភាគីទាំងពីរខ្មែរ-ថៃ ដោយភាគ ខ្មែរដឹកនាំដោយ លោក សុខ ភាព អនុរដ្ឋលេខាធិការ ក្រសួង ការពារជាតិ ចំណែកភាគីថៃដឹកនាំដោយលោកថេបផុង ធិផាយ៉ាក់ចាន់ មេបញ្ជាការ យោធា ភូមិភាគ១ របស់ថៃ។កិច្ចជំនួបគ្នារវាងភាគីទាំងពីរត្រូវគេមើលឃើញថា បានធ្វើឡើងជាលើក ដំបូងក្រោយពីពីផ្ទុះអំពើហិង្សាដាក់គ្នារវាងអាជីវករខ្មែរនិងសមត្ថកិច្ចថៃនៅផ្សាររ៉ុងក្លឿប្រទេសថៃ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ។
​ក្នុងជំនួបរវាងភាគីទាំងពីរដែលមានរយៈពេលជាង២០នាទីគេសង្កេតឃើញប្រធានគណៈប្រតិភូនៃប្រទេសទាំងពីរបានជជែកនិង៝កភាពគ្នាទៅលើការបង្កាទប់ស្កាត់បង្រ្កាបបទល្មើសឆ្លងដែនគ្រប់ប្រភេទខុសច្បាប់ និងជម្រុញពង្រឹងការទំនាក់ទំនងរវាងភាគីខ្មែរ-ថៃ ឱ្យកាន់ តែមានភាពស៊ីជម្រៅខ្លាំងឡើងក្នុងនាមប្រទេសជិតខាងបងប្អូននិងគ្នាហើយនៅក្នុងក្របខណ្ឌប្រទេសសមាជិកអាស៊ាននោះផងដែរ។មិនតែប៉ុណ្ណោះភាគីទាំង២ក៏បានជជែកទៅលើការជម្រុញការកសាងផ្លូវរថភ្លើងមួយខ្សែតភ្ជាប់ពីប្រទេសថៃចូលប្រទេសកម្ពុជា នៅក្បែរច្រក អន្តរជាតិប៉ោយប៉ែតឱ្យបានឆាប់រហ័ស ដើម្បីងាយស្រួលបំរើ លើវិស័យដឹក ជញ្ជូន ដោះដូរពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជានិងថៃ ឱ្យបានល្អប្រសើរឡើង។
​ការជំនួបពិភាក្សានោះដែរ ក៏ត្រូវគេមើលឃើញថាធ្វើលើកជាលើកដំបូង ក្រោយ ពីមានរឿងរ៉ាវបញ្ហាមួយចំនួនរវាងអាជីវករខ្មេរនិងសមត្ថកិច្ចថៃបានប៉ះដង្គិចដាក់គ្នាកាលពីកន្លងតៅថ្មីៗនេះនៅផ្សារ៉ុងក្លឿប្រទេសថៃផងដែរ។ក៏ប៉ុន្តែភាគីទាំង២មិន បាននិយាយ ជជែកលើ បញ្ហាការស្វែងរកបង្រ្កាបរបស់សមត្ថកិច្ចថៃទៅលើអាជីវករខ្មែរលក់ទំនិញរំលោភ កម្មសិទ្ធិ បញ្ញានៅផ្សាររ៉ុងក្លឿនិងបញ្ហាជាប់ពាក់ព័ន្ធផ្លូវច្បាប់របស់តុលាការថៃចំពោះអាជីវករខ្មែរដែលរងការចាប់ខ្លួននិងស្វែងរកចាប់ខ្លួនរបស់សមត្ថកិច្ចថៃក្នុងរឿងអំពើហិង្សាប៉ះដង្គិចគ្នារវាងអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ និងសមត្ថកិច្ចថៃ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លង ទៅថ្មី ៗនោះទេ។ពោលការជជែកផ្តោតសំខាន់ការជម្រុញពង្រឹងមិត្តភាពសាមគ្គឺភាព សហប្រតិបត្តិការគ្នាទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង៕សំវិច្ឆិកា

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print