ជិះម៉ូតូបញ្ច្រាស់ទិសចរាចរណ៍ ត្រូវរថយន្តឆ្លាមបុកពេញទំហឹងបណ្ដាលឲ្យរងរបួសបាក់ជើងម្ខាង

ចែករំលែក៖

ភ្នំពេញៈ​ យុវជនជាអ្នករត់ម៉ូតូឌុបម្នាក់បានជិះម៉ូតូតាមផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង​ ក្នុងលក្ខណៈបញ្ច្រាស់ផ្លូវ ខណះមកដល់ចំណុចមុខសាលារៀនហ៊ុន នាង ក៍ត្រូវរថយន្តឆ្លាមបើកពីជើងទៅត្បូងបុកពេញទំហឹងបណ្ដាលរងរបួសបាក់ជើងខាងស្ដាំ។ ហេតុការណ៍គ្រោះចរាចរណ៍នេះកើងឡើងវេលាម៉ោង២និង១០នាទីរំងអធ្រាតឈានចូលថ្ងៃទី១៩ខែកម្ភះឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ​បានអោយដឹងថា​ មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហង់ដាឌ្រីម ពណ៌ខ្មៅ សេ១២៥​ ស៊េរី២០១៥​ ពាក់ស្លាខភ្នំពេញ 1.DC-0011បើកពីត្បូងទៅជើងក្នុងបញ្ច្រាស់ផ្លូវ​ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកាមរីឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.2.H0692បើកដោយបុរសម្នាក់រួមដំណើរនារីម្នាក់បើកពីជើងទៅត្បូងក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលរងរបួសបាក់ជើងខាងស្ដាំត្រូវបានមិត្តភក្ត្រ័ដឹកយកទៅមន្ទីពេទ្យសង្គ្រោះភ្លាមៗ។ ដោយឡែករថយន្តនិងម៉ូតូរងការខូចដូចគ្នា។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ និងបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានចំការមនរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ៖ជីម ភារ៉ា ដង្កោ

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print