បុរសម្នាក់បើករថយន្តបុកម៉ូតូពីក្រោយ ព្យាយាមបើករត់ ជ្រុលទៅបុកទម្លាយចូលផ្ទះលក់ភេសជ្ជៈសំណាងមិនមានអ្នករបួស

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្តហ៊ាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកម៉ូតូពីក្រោយហើយគៀបជាប់នៅក្រោមរថយន្តអូសជិតមួយគីឡូម៉ែត្ររបូត ហើយបន្តទៅបុកចូលផ្ទះលក់ភេសជ្ជៈមួយ កន្លែងទៀតបណ្តលអោយធ្លុះទៅម្ខាងតែសំណាងមិនមានអ្នករបួស។

ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើល កាលពីវេលម៉ោង ៩យប់ថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់ភេសជ្ជះយីហោ សំអុល គន្ធា តាមបណ្តោយផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
បុរសរងគ្រោះឈ្មោះ សេង ហ៊ង អាយុ ២៥ឆ្នាំមុខរបរជាងដែក សា្នក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ។
តាមសំដីជនរងគ្រោះ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកវ៉េវ សេ១១០ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-0074 តាមបណ្តោយផ្លូវ ក្រោយវត្តអង្គតាមិុញ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចក្រោយ បន្ទាយយោធាភេរវកម្មក៏មានរថយន្ត ហាយឡែនឌឺ ពណ៍ស្ក​ ពាក់ស្លាកលេខភ្នំពេញ2J 0240 បើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគ ធ្វើដំណើរមកពីក្រោយយ៉ាងលឿន បានបុកពេញទំហឹង បណ្តាលអ្នកជិះម៉ូតូខ្ទាតចេញក្រៅរងរបួសស្រាល ចំណែកឯម៉ូតូនៅគាប ជាប់ក្រោមកាងរថយន្តខាងមុខអូសបែកផ្កាភ្លើងចំងាយប្រម៉ាណជិតមួយគីឡូ។
ជនរងគ្រោះបានបន្តថាបន្ទាប់បុករួបគេហើយរថយន្តព្យាយាមបើករត់ខណៈនោះក៏មានបងប្អូនប្រជាពលរដ្ធដែលឃើញហេតុ ការណ៍ឡើងម៉ូតូជិះដេញតាម រហូត ទៅដល់ផ្លូវបេតុងភូមិត្រពាំងថ្លឹង ទើបរបូតម៉ូតូចេញពីរថយន្ត បន្ទាប់មករថយន្តនៅបន្តល្បឿនទៅមុខទៀត ដោយមានអ្នកដេញតាមពីក្រោយក៏បន្ថែមល្បឿនរហូត មកដល់ផ្លូវបេតុងភូមិថ្មគោល ជាកន្លែងកើតហេតុ ដោយស្ថានភាពផ្លូវងងឹត ហើយកោង បណ្តាលអោយអ្នករថយន្ត ទប់ចង្កូតមិនជាប់រ៉េ ទៅបុកទម្លាយចូលក្នុងផ្ទះ លក់ភេសជ្ជៈយីហោ សំអុល គន្ធា តែពិតជាមហាសំណាងល្អណាស់ដែលមិនមាននរណាម្នាក់គ្រោះថ្នាក់ និងរងរបួសអ្វីឡើយ គ្រាន់តែខូចខាត សំភារះមួយចំនួនក្នុងផ្ទះ រួមនិងម៉ូតូចំនួន៣គ្រឿងតែប៉ុណ្ណោះ។
បើតាមសម្តី របស់លោក មាន សំអុល អាយុ ៥៥ឆ្នាំ ស្នាលក់នៅភូមិកើតហេតុខាងលើ ដែលជាម្ចាស់ផ្ទះរងគ្រោះបានប្រាប់អោយដឹងបន្ថែមថា នៅមុនពេលកើតហេតុ រូបគាត់និងប្រពន្ធកំពុងគេងនៅក្នុងផ្ទះនៅជាន់ឡៅតឿរ ចំណែក កូនស្រីប្រុសរបស់គាត់មិនទាន់ចូលគេងទេ នៅមើលទូរទូស្សន៍ ខាងមុខក្នុងផ្ទះ ស្រាប់តែលាន់ឮសំលេងបុកជញ្ជាំងផ្ទះគាត់ដូចគ្រាប់បែកផ្ទុះអញ្ចឹង ហើយគាត់ងើបមកមើលក៏ស្រាប់តែឃើញរថយន្តនៅក្នុងផ្ទះគាត់ តែម្តង ។ហើយគាត់បានបន្តទៀតថា ពិតជាមហាសំណាងល្អណាស់ដែលកូនរបស់គាត់មិនទាន់ចូលគេង ព្រោះកន្លែងដែលរថយន្តបុកទម្លាយនេះ ជាកន្លែងរបស់កូនគាត់គេជារៀងរាល់ថ្ងៃ បើតាមរាល់ថ្ងៃនៅម៉ោងកើតហេតុ កូនគាត់បានចូលគេងអស់បាត់ទៅហើយ ។
បន្ទាប់មករូបគាត់និងអ្នកជិតខាងបានឃាត់ម្ចាស់រថយន្តបង្ករ មិនអោយចេញមកក្រៅទេព្រោះខ្លាចប្រជាពលរដ្ធ ដែលមានចិត្តខឹងសម្បារ និងម្ចាស់រថយន្តបញ្ចេញកំហឹង អាចទៅជាហិង្សារ ដោយទុកសមត្ថកិច្ចមកដល់កន្លែងកើតហេតុសិន ។
ក្រោយពេលកើតហេតុ ម្ចាស់ត្រូវសមត្ថកិច្ចជំនាញនាំខ្លួនមកទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិសែនជ័យ រងចាំជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលជាតិ មកយកនិងស្ទួចយករថយន្តបង្ករទៅទុក ដើម្បីធ្វើការដោះស្រាយតាមច្បាប់ ។ សុខាសែនជ័យ

image image image image image

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print