បរិភោគផ្លែទុរេនអាចផ្ដល់ផលប្រយោជន៍អ្វីខ្លះចំពោះសុខភាព?

ចែករំលែក៖

 

durian

ផ្លែទុរេនមានផ្ទុកនូវជាតិសរសៃប្រូតេអ៊ីននិងវីតា មីនជាច្រើនប្រភេទដែលពិតជាចាំបាច់ណាស់សម្រាប់ជួយដល់សុខភាព ។

១-ថាមពលជារៀងរាល់ថ្ងៃរាងកាយរបស់យើងត្រូវការជាតិ កាបូអ៊ីដ្រាតជាចាំបាច់ដើម្បីបង្កើតថាមពលដែលសារជាតិទាំង នេះសម្បូរណាស់ក្នុងផ្លែទុរេន ។

២-ការពារជំងឺបាក់ទឹកចិត្ដប្រសិនបើកម្រិតនៃសារ ធាតុ Serotonin ក្នុងខ្លួនទាបអាចបង្កឱ្យអ្នកកើតជំងឺបាក់ទឹក ចិត្ដបាន ។ តាមការសិក្សាបានបង្ហាញថា ផ្លែទុរេនមានផ្ទុកវីតា មីន B6 ដែលវីតាមីននេះមានសារសំខាន់ណាស់សម្រាប់ជួយ ផលិតសារធាតុ​ Serotonin និងការពារពីការកើតជំងឺបាក់ ទឹកចិត្ដ ។

៣-ឆ្អឹងរឹងមាំជាតិកាល់ស្យូម, ប៉ូតាស្យូម និងវីតាមីន B ក្នុងផ្លែទុរេនអាចជួយធ្វើឱ្យឆ្អឹងនិងធេ្មញរបស់អ្នកមានសុខ ភាពល្អ ។
៤-ពន្យារភាពចាស់ជាតិវីតាមីនCត្រូវបានគេរកឃើញ ក្នុងផ្លែទុរេនដែលវាជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អសម្រាប់ជួយកាត់បន្ថយ ភាពតានតឹងនិងពន្យារភាពចាស់មុនអាយុ ។

៥-ជំនួយដល់ប្រព័ន្ធរំលាយអាហារជាតិសរសៃក្នុងផ្លែទុរេនអាចជួយ ធ្វើឱ្យមានភាពងាយស្រួលដល់ចលនាពោះវៀននិងសម្រួលដល់ការបន្ទោរបង់ព្រមទាំងបង្កើតថាមពលនៃការរំលាយអាហារផងដែរ ។

៦-បង្ការភាពសេ្លកសាំងប្រភពនៃជាតិប៉ូតាស្យូម, ទង់ដែង និងជាតិដែក ក្នុងផ្លែទុរេនមិនត្រឹមតែជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមនោះទេ ប៉ុន្ដែថែម ទាំងជួយបង្ការភាពសេ្លកសាំងទៀតផង ។

...

៧-បង្កើនចំណង់ផ្លូវភេទ តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថាការ បរិភោគផ្លែទុរេនអាច ជួយការពារជំងឺ សរសៃឈាមបេះ ដូងនិងបង្កើន ចំណង់ផ្លូវភេទ ផងដែរ !

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print