ភ្នំពេញ យុវជន៤នាក់បាននាំគ្នារត់មកប្តឹងនគរបាលចោមចៅអោយជួយអន្តរាគមន៍បន្ទាប់ពីពួកគេទុកម៉ូតូមុខផ្ទះហើយនាំគ្នាឡើងទៅលើបាត់អស់ ពេលចុះមកវិញស្រាប់តែបាត់ម៉ូតូលេតមួយគ្រឿងធ្វើអោយមានការភ្ញាក់ផ្អើលកាលពីវរលាម៉ោង១១និង៤០នាទី ថ្ងៃទី១៨ ខែ កុម្ភះ ឆ្នាំ២០១៦ នៅចំណុចខាងក្រោយរោងចក្រQmi ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ម៉ូតូឈ្មោះ ហ៊ិន ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបធ្វើការោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
តាមសំដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរួបគេនិងមិត្តភ័ក្កមានគ្នា៥ទៅ៦នាក់បាននាំគ្នាទៅផឹកទឹកត្នោតជូនៅកំបូល បន្ទាប់ពីនាំគ្នាផឹករួចក៏នាំគ្នាជិះត្រឡប់មកបន្ទប់ជួលវិញ។
ជនរងគ្រោះបានបន្តថា ខណះមកដល់បន្ទប់ជួលពួកគេបានទុកម៉ូតូ៣គ្រឿងនៅមុខផ្ទះដោយមានម៉ាកលេតមួយគ្រឿង ម៉ាកស្មាស់វីមួយគ្រឿងនិងម៉ាកសងប៊ិចមួយគ្រឿងទៀតហើយក៏ឡើងទៅបន្ទប់ជាន់ទី២ដោយចាក់សោ ក ត្រឹមត្រូវ។ បានមួយសន្ទុះក្រោយមកមានយុវជន២នាក់បានចុះមកមុនហើយបានយកម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកស្មាស់វីនិងមួយគ្រឿងទៀតម៉ាកសងប៊ិច យកទៅប៉ះកង់ ដោយទុកម៉ូតូម៉ាកលេត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1BR 7925 នៅមុនផ្ទះ។
ជនរងគ្រោះបានបន្តទៀតថា ខណះពេលកំពុងអង្គុយលេងនៅក្នុងបន្ទប់ស្រាប់តែមិត្តភ័ក្តម្នាក់ឈ្មោះកាន់ កែវ ដែលចុះមកមុនយកម៉ូតូទៅប៉ះបានខលមកប្រាប់ថាអោយចុះមកមើលម៉ូតូផង ភ្លាមនោះម្ចាស់ម៉ូតូបានចុះមកមើលស្រាប់តែត្រូវជនសង្ស័យកាច់សោ ក យកទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះនិងមិត្តភ័ក្កបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍។ សុខា សែនជ័យ